នាព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
Category: ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ជំរុញអាជ្ញាធរពាក់ព័ន្ធ បន្តបង្ក្រាបបទល្មើសស្គែមអនឡាញ និងពង្រឹងការងារសំខាន់ៗ
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានទាំងការធ្វើរដ្ឋបាលចំហរ និងការបង្ក្រាបបទល្មើសស្គែមអនឡាញឲ្យបាន ដូចភ្លៀងរលឹម ដោយមិនមានការលើកលែងឡើយ។ ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនទៀត ដើម្បីធានាបាននូវការអភិវឌ្ឍ និងសន្តិសុខក្នុងខេត្ត។ ក្នុងនោះ រួមមានការយកចិត្តទុកដាក់លើការងារបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ជាពិសេសការអន្តរាគមន៍ទាន់ពេលវេលានៅកន្លែងខ្វះទឹកស្រោចស្រព។ អាជ្ញាធរត្រូវបន្តពង្រឹងការងារភូមិ-ឃុំមានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។…
ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ
ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ ឯកឧត្តម…
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំគីរីវន្ត ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ!
នៅព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះនៅសាលាឃុំគីរីវន្ត ស្រុកភ្នំស្រួចបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៧១គ,ម ទទឹងខ្នង ៦ម កម្រាស់ ១៥០មម និងស្លាកសញ្ញាគម្រោង ០២ កន្លែង ។ តំលៃប៉ាន់ស្មាន២៦៦.៦៧៣.១០០ រៀល (ពីររយហុកសិបប្រាំមួយលានប្រាំមួយរយចិតសិបបីពាន់មួយរយរៀលគត់)។ចំពោះការដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់ដេញថ្លៃ មានច្រើន ក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃ ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន09ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ (…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រកាសអន្តរក្រសួងទាំងពីរនេះ ជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ…
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)…
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សរ សុដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រុងស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅសាលប្រជុំសាលាក្រុងស្វាយរៀង។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីអភិបាលរងក្រុង លោកអធិការនគរបាលក្រុង…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!
នារសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ក្រមសីលធម៌ការងារ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្ក្រាប សង្គ្រោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា។…
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)
(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញកាត់ខ្សែបូដាក់ឲ្យដំណើរការផ្នែកលាងឈាម (Hemodialysis Unit) ដែលសហប្រតិបត្តការរវាង មន្ទីរពេទ្យខេត្តស្វាយរៀង និង ក្រុមហ៊ុន ហ្ស៍បាល់ហា ឯ.ក។ ពិធីកាត់ខ្សែបូដាក់ឲ្យដំណើការផ្នែកលាងឈាមនេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត , លោក Lin Nien Yu ដំណាងក្រុមហ៊ុន ហ្ស៍បាល់ហា ឯ.ក, លោក…
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ១៩វត្តនៅខេត្តស្វាយរៀង…
នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តបានអញ្ជេីញចូលរួមពិធីប្រគេនទៀនព្រះវស្សា ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន១៩វត្ត នៅខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង។ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ…
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្ត មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួង បានឃើញការផ្សព្វផ្សាយនិងចែកចាយនូវ «លិខិតចាប់បញ្ជូន លេខ ប្រក ៣៧៩ ចុះថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦» ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការបញ្ជូនបេក្ខជន…
