នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង និងចូលប្រជុំទទួលផែនការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ នាពេលខាងមុខ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅសាលប្រជុំសាលាខេត្តសៀមរាប ៕

