(ស្វាយរៀង) ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅជិតខ្សែរបន្ទាត់ព្រំដែនច្រករបៀងកំពង់ស្ពានក្រុងបាវិត បានឲ្យដឹងថា ឈ្មួញនៅតែបន្តសម្រុកដឹកជញ្ជូនទំនិញគេចពន្ធខូចគុណភាពបន្លែផ្លែឈើ ត្រី សាច់ សាច់បង្កក បង្កប់ចេញពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរ តាមប៉ុស្តិ៍នគរបាលការពារច្រករបៀងកំពង់ស្ពានក្រុងបាវិត កាន់តែខ្លាំងឡើងៗបើកដៃអោយក្រុមឈ្មួញជនជាតិវៀតណាម លំហូរចូលទំនិញគេចពន្ធ ទំនិញខូចគុណភាពចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងគំហ៊ុក ចំណែកមន្រ្តីជំនាញ ប្រចាំច្រករបៀងកំពង់ស្ពានក្រុងបាវិត បណ្តោយអោយឈ្មួញសម្រុកដឹកទំនិញចូលមកប្រទេសខ្មែរដោយសេរីសម្ងំទទួលប្រយោជន៍? ប្រភពបន្តថា មេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រករបៀងកំពង់ស្ពានក្រុងបាវិតជាអ្នកមានសិទ្ធអំណាច បើកបារាស់អោយឈ្មួញសម្រុកលំហូរចូលទំនិញគេចពន្ធទំនិញខូចគុណ ភាពចេញពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរដោយសេរី គ្មានវិធានការទប់ស្កាត់ ។
ទំនិញ គេចពន្ធ ទំនិញខូចគុណភាពនៅចំណុចនោះចេញតាមម៉ូតូ.រុឺម៉កម៉ូតូ និងរថយន្ដដឹកបន្លែផ្លែ ឈើ ត្រី សាច់បង្កក បង្កប់ និងទំនិញផ្សេងៗទៀតគេចពន្ធនិងខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយកលុយតាមការកំណត់មិនរំលងពីមន្ត្រីដែលប្រចាំការនៅទីនោះបានឡើយ។
ការដែលឈ្មួញជនជាតិវៀតណាម ឆ្លងដែនចូលប្រទេសខ្មែរមករកសុីនៅក្រុងបាវិតខេត្តស្វាយរៀងមកដេីរលក់ឆ្នោតវៀតណាមនិងល្បែងផ្សេងៗ បានយ៉ាងសុខស្រួលបំផុតដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធចំណែកសមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងព្រំដែនកំពង់ស្ពានក្រុងបាវិតរក្សាភាពស្ងៀមស្ងាត់បណ្ដោយអោយក្រុមឈ្មួញទាំងនោះធ្វើអ្វីៗតាមទំនើងចិត្តនៅមិនទាន់ទប់ស្កាត់ននិងបង្រ្កាបនៅឡេីយព្រោះខ្លាចបាត់បង់ផលប្រយោជនដោយ
មិនខ្វល់ពីសុខភាពប្រជាពលរដ្ឋនិងមិនខ្វល់ការរិះគន់អ្វីទាំងអស់។
បញ្ហានេះហើយទេីបប្រជាពលរដ្ឋ រស់នៅ សង្កាត់បាវិត ក្រុងបាវិត អំពាវនាវដដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត
មេត្តាពិនិត្យឡេីងវិញខ្លះផងទាននូវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់មេប៉ុស្តិ៍នគរបាលការពារច្រក របៀងព្រំដែនកំពង់ស្ពានក្រុងបាវិតប្រចាំច្រកនេះបណ្ដែតបណ្ដោយ អោយឈ្មួញជនជាតិវៀតណាម លំហូរចូលដឹកទំនិញគេចពន្ធទំនិញខូចគុណភាពដូចជា៖ ត្រីសាច់បង្កកបង្កប់ក្នុងបន្លែផ្លែឈើដឹកតាមម៉ូតូរុឺម៉ក់និងរថយន្តចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុករីឯមន្រ្តីជំនាញប្រចាំច្រករបៀងមួយនេះរក្សាភាព ស្ងៀមស្ងាត់ មិនទាន់មានការទប់ស្កាត់ឲ្យបានត្រឹមត្រូវតាមបទបញ្ជាថ្នាក់ដឹកនាំខេត្តនិងក្រសួងនៅឡើយនោះទេ៕

