ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តធំៗដឹកទំនិញ ដែលច្បាស់ណាស់ថា បានបំផ្លាញផ្លូវនៅក្នុងមូលដ្ឋាន ខាងលើនេះនិងជាទំនិញបង់ពន្ធមិនគ្រប់។ ទាំងទំនិញនាំចេញនិងទំនិញនាំ ចូលហាក់ដូចជាមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។

ប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រាបានឲ្យដឹងថា ក្រុមឈ្មួញវៀតណាមតូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ហើយដឹកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវហើយដឹកទំនិញសង្ស័យមិនបង់ពន្ធ មិនគ្រប់ចូលមកខ្មែរយ៉ាងពេញបន្ទុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័ននៅច្រកព្រំដែនសំរោង ជាអ្នកមានសិទ្ធិអំណាចបិទភ្នែក ដើម្បីផលប្រយោជន៍ ទេីបឈ្មួញហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
ក្រុមឈ្មួញវៀតណាមតូច ធំដឹកជញ្ជូនទំនិញគេចពន្ធផ្សេងៗ តាមរថយន្ត គ្រប់ជិតៗ ចតនៅចំណុចជិតគយច្រកព្រំដែនទ្វេភាគីសំរោង ហេីយមាន
រថយន្តខ្មែរ ចាំសាងទំនិញដឹកជញ្ជូន ចែកចាយក្នុងទីផ្សារសេរីក្នុងប្រទេសកម្ពុជា រីឯនាយប៉ុស្តិ៍នគរបាលច្រកព្រំដែនសំរោងនិងសមត្ថកិច្ច ធ្វើមិនដឹងមិនឬអ្វីទាំងអស់។
ដូច្នេះហើយទើបសមត្ថកិច្ចពាក់ព័ន្ធនិងនាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនសំរោង អាចប្រើអំណាចនិងតួនាទីរបស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុង១ខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង ទេីបបណ្ដែតបណ្ដោយ ឲ្យបក្សពួកឈ្មួញ ដឹកជញ្ជូនទំនិញ គេចពន្ធគ្របតង់ជិតៗ ឆ្លងដែនចូលខ្មែរដោយសេរី មិនខ្វល់ពីការរិះគន់។
បញ្ហានេះហើយទេីបប្រជាពលរដ្ឋនៅ
ក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀងអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងពិនិត្យឡេីងវិញខ្លះផងទាន ចំពោះ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីសំរោង ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញតូច ធំ នាំទំនិញគេចពន្ធតតាមរថយន្ត វៀតណាម ចូលខ្មែរទាំងយប់ទាំងថ្ងៃ មិនទាន់មានវិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។






