គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន2សង្កាត់នៃក្រុងសំពៅពួន ខេត្តកណ្ដាលដែលបានប្រកាសបើកទទួលសំណើរដេញថ្លៃ!

នៅព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះរដ្ឋបាលសាលាក្រុងសំពៅពូនខេត្តកណ្ដាលបានប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ2026 មានចំនួន2សង្កាត់មានដូចជា÷
1. សង្កាត់សំពៅពូន
ជួសជុលផ្លូវដោយចាក់បេតុងអាមេ ប្រវែង ៥៨៦ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្រាលកម្ទេចថ្មម៉ិចចំនួន ៤១១ម៣ ក្រាលបាតផ្លូវដោយកៅស៊ូប្លាស្ទិកថ្លារួចទើបចាក់បេតុង ប្រើដែកទំហំ ៨មម និងដាក់ស្លាកសញ្ញាគម្រោង១កន្លែង។
តំលៃ​ប៉ាន់​ស្មាន២១២ ៩៨៣ ៦០០ រៀល(ពីររយដប់ពីរលាន ប្រាំបួនរយប៉ែតសិបបីពាន់ ប្រាំមួយរយរៀលគត់)។
2. សង្កាត់ជ្រោយតាកែវ
ជួសជុលផ្លូវដោយចាក់បេតុងអាមេ ប្រវែង ៣៧១ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្រាលកម្ទេចថ្មម៉ិចចំនួន ២១២ម៣ ក្រាលបាតផ្លូវដោយកៅស៊ូប្លាស្ទិកថ្លារួចទើបចាក់បេតុង ប្រើដែកទំហំ ៨មម និងដាក់ស្លាកសញ្ញាគម្រោង១កន្លែង។
តំលៃ​ប៉ាន់​ស្មាន១០៩ ៩៤៨ ០០០ រៀល(មួយរយប្រាំបួនលាន ប្រាំបួនរយសែសិបប្រាំបី ពាន់រៀលគត់)។

ចំពោះការដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់ដេញថ្លៃ
មានច្រើន ក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃ។
1. សង្កាត់សំពៅពូន
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន05ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
( ផលលីហ័ង )អ្នកដេញថ្លៃឈ្មោះ សុិនសុីឌីនបានដាក់ដេញក្នុងតម្លៃ 174,628,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការ
សាងសង់ជួសជុលផ្លូវដោយចាក់បេតុងអាមេ។
2. សង្កាត់ជ្រោយតាកែវ
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន05ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(ផលលីហ័ង)អ្នកដេញថ្លៃឈ្មោះ សុិនសុីឌីនបានដាក់ដេញក្នុងតម្លៃ90,524,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការ
សាងសង់ជួសជុលផ្លូវដោយចាក់បេតុងអាមេ។
អង្គភាពសារព័ត៌មានយើងខ្ញុំមើលឃើញថាការដេញថ្លៃនៅព្រឹកនេះមានរបៀបរៀបរយយុត្តិធម៌និងមានតម្លាភាព។ សូមអរគុណ!

 

Leave a Reply

Your email address will not be published. Required fields are marked *