(កំពង់ចាម)៖ សង្វៀនជល់មាន់នឹងអាប៉ោងមួយកន្លែងដែលស្ថិតនៅក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងប្រមូលផ្តុំអោយអ្នកញៀនល្បែងជាច្រើនអ្នកចូលលេងយ៉ាងរំភើយខណៈសមត្ថ កិច្ចក្នុងមូលដ្ឋានហាក់ធ្វើមិនដឹងមិនលឺមិនបង្ក្រាបទីតាំងនោះទាល់តែសោះ ។
ប្រជាពលរដ្ឋបានរិះគន់ថា ភាពអសកម្មរបស់សមត្ថកិច្ចមូលដ្ឋានកំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋជាច្រើនបានបន្តរិះគន់ទៀតថា៖ បើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូល ដ្ឋានមិនព្រមបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះទេនោះ នៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅនឹងកើតមានករណីចោរ លួច ឆក់ ប្លន់ កើតឡើងជាមិនខាន។
ដូចនេះ ប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នឹងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម
សូមមេត្តាដាក់កម្លាំងចុះបង្ក្រាបផងទាន
តែទោះយ៉ាងណាក្តីប្រជាពលរដ្ឋនៅតែមានជំនឿលើថ្នាក់ដឹកនាំខេត្តប្រាកដជាប្រើវិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើជាក់ជាមិនខាន ៕




