មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកមនោរម្យកាន់តំណែងដុះស្លែ ជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពពន្ធនិងផ្កាចេញពីវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់កក្នុងមួយថ្ងៃៗ!

ប្រភពពីប្រជាពលរដ្ឋក្រុងបាវិតបានបញ្ជាក់ឲ្យដឹងថាឈ្មួញតូចធំសម្រុកដឹកជញ្ជូនផ្កាបន្លែផ្លែឈើត្រីសាច់តាមរថយន្តសាន់កូរ៉េនិងតាមរម៉កម៉ូតូយ៉ាងគំហុករាល់ថ្ងៃរីឯលោកមេប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​មនោរម្យមិន​ទាន់​ទប់ស្កាត់​ឲ្យបាន​ត្រឹមត្រូវ​នោះទេ​។​

មួយរយៈ ចុង ក្រោយ ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​ ផ្កាដាក់ជាប្រភេទកេះឡាំង និងបន្លែ ផ្លែឈើ ត្រី សាច់ ចេញពីវៀតណាម ចូលមកខ្មែរ យ៉ាងរលូន ចូលតាមច្រករបៀងការពារព្រំដែនមនោរម្យ ពេញបន្ទុក ស្ថិតនៅ​ ក្រុងបាវិត ខេត្ត​ស្វាយរៀង រីឯ​ មេប៉ុស្តិ៍ជាអ្នកបេីកភ្លើង​ខៀវ ទេីប​ពួក​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ តាមអំពើចិត្ត។

បញ្ហា​នេះ​ទេីប​ប្រជាពលរដ្ឋ
អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលនៃគណៈអភិបាលខេត្ត​ស្វាយរៀង និង​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ពិនិត្យឡេីងវិញ​ខ្លះ​ផង ទានចំពោះ សមត្ថកិច្ច​ពាក់ព័ន្ធ និង​មេ​ច្រក​
មនោរម្យបណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធ​តាម​រថយន្ត​ម៉ូតូរម៉កម៉ូតូចូលមកស្រុក​ខ្មែរយ៉ាង​ពេញបន្ទុក​រាល់ថ្ងៃ មិនទាន់មាន​វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ​៕
បញ្ជាក់៖ ការចុះផ្សាយព័ត៌មានខាងលើ គឺធ្វើឡើងក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសារព័ត៌មាន ដោយផ្អែកលើព័ត៌មាន និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លុះបញ្ចាំងបញ្ហាសង្គម និងជាការរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *