ត្បូងឃ្មុំ៖ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធហើយមាន ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ល្បែងស៊ីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ទ្រង់ទ្រាយធំនៅលើទឹកដី នៃស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំបានឡើយ។
ប្រជាពលរដ្ឋរស់នៅ ភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការលេងយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ម្តងណាឡើយ។ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងសង្គមជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាល ខេត្តត្បូងឃ្មុំជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់ វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ទ្រង់ទ្រាយធំនៅក្នុង ចំការកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទានដើម្បីឲ្យស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)គឺ÷
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

