(ស្វាយរៀង) ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា ឈ្មួញវៀតណាមដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់បង្កក លំហូរចូលយ៉ាងពេញបន្ទុករាល់ថ្ងៃ និងឈ្មួញខ្មែរនាំទំនិញផ្សេងៗខុសច្បាប់ចូលដោយរលូន រីឯលោក ឆាយ សា វី មេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងព្រំដែនកំពង់ស្ពាន ជាអ្នកមានសសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបជនជាតិវៀតណាមហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។
ការដែលជនជាតិវៀតណាម ឆ្លងដែនចូលខ្មែរ មករកសុីនៅក្រុងបាវិត និងមកលេងល្បែងផ្សេងៗ បានយ៉ាងសុខស្រួលបំផុត ចំណែកសមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងព្រំដែនកំពង់ស្ពាន មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡេីយ។
ក្រុមឈ្មួញវៀតណាមតូច ធំ សម្រុកឆ្លងដែនដឹកជញ្ជូនទំនិញ ផ្សេងៗ តាមម៉ូតូ ឬរម៉កម៉ូតូ ចូលមកលក់នៅ ក្រុងបាវិត រីឯមេ ប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនកំពង់ស្ពាន និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុងវិត ធ្វើមិនដឹងមិនឬអ្វីទាំងអស់ ទុកឲ្យជនជាតិវៀតណាម លំហូរចូលដោយសេរី។
ដូច្នេះហើយទើប សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងបាវិត និងលោក នាយ ប៉ុស្តិ៍នគរបាលច្រករបៀងកំពង់ស្ពាន អាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង ទេីបបណ្ដែតបណ្ដោយ ឲ្យជនជនជាតិវៀតណាម ឆ្លងដែនចូលមកខ្មែរតាមទំនេីងចិត្ត មិនខ្វល់ពីការរិះគន់។
បញ្ហានេះទេីបប្រជាពលរដ្ឋ រស់នៅ សង្កាត់បាវិត ក្រុងបាវិត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡេីងវិញខ្លះផង ចំពោះ នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនកំពង់ស្ពាន ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ជនជាតិវៀតណាម លំហូរចូលដោយរលូន មិនទាន់មានការទប់ស្កាត់ឲ្យបានត្រឹមនោះទេ៕















