(ខេត្តត្បូងឃ្មុំ)÷ ឈើជន្លង់ម្រេចដែលក្នុងច្បាប់ដាក់ថាយកមកចែកចាយឱ្យប្រជាពលរដ្ឋដាំម្រេច។
ប៉ុន្តែមិន មែនដូចនៅ ក្នុងច្បាប់ របស់រដ្ឋបាលព្រៃឈើអនុញាតិនោះទេគឺកំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ យប់លើកដាក់តាមឡានកែច្នៃនិងត្រាក់ទ័រនៅពេលយប់យកឆ្លងដែនទៅប្រទេសវៀតណាម
យ៉ាងរលូន។
តែមិនដែលឃើញមានអស់លោកមន្ដ្រីនិងជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷ឈើជន្លង់ម្រេច របស់ឈ្មោះលី នៅភូមិបង្កៅ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ឡានដឹកឈើជន្លុងម្រេចទាំងនោះគេដឹកតាមឡានវេរអង។ពីរបណ្ដាខេត្តនានាដូច ខេត្តស្ទឹងត្រែង
ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី យកមកចូលក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំជារៀងរាល់យប់ ក្នុងមួយយប់ៗ៥ទៅ៦ឡានវេរអងយកមកចូលនៅក្នុងរោងដេប៉ូហើយលើកដាក់លើឡានកែឆ្នៃរួចត្រៀមលក្ខណះដឹកឆ្លងទៅប្រទេសវៀតណាមនៅពេលស្ងាត់។
ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ដា មេសង្កាត់រដ្ឋបាលព្រៃឈើមេមត់ និងមន្ត្រីពាក់ព័ន្ធក្នុងនាមលោកជាប្រធានសង្កាត់រដ្ឋបាលព្រៃឈើគួរតែធ្វើការចុះពិនិត្យហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យមាន បទល្មើសឆ្លងដែន។
ប្រជាពលរដ្ឋសូម សំណូមពរដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនិ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំមេត្តាចាប់កម្លាំងក្រោមឱវាទជួយធ្វើការចុះពិនិត្យផងទាន៕

