ស្វាយរៀង÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា ឈ្មួញតូច ធំ សម្រុកដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រី សាច់ តាមរថយន្តសាន់យ៉ុង និងតាមរម៉កម៉ូតូយ៉ាងគំហុករាល់ថ្ងៃ រីឯលោក រស់ ភឿន មេប៉ុស្តិ៍នគបាលការពារព្រំដែនច្រករបៀងសំយ៉ោង មិនទាន់ទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះទេ។
មួយរយៈ ចុង ក្រោយ ឈ្មួញសម្រុកដឹកជញ្ជូន ទំនិញគេចពន្ធឆ្លងដែនទៅវៀតណាម និងបន្លែ ផ្លែឈើ ត្រី សាច់ ចេញពីវៀតណាម ចូលមកខ្មែរ
យ៉ាងរលូន ចូលតាមច្រករបៀងការពារព្រំដែនសំយ៉ោងយ៉ាង ពេញបន្ទុក ស្ថិតនៅ ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ រីឯលោក រស់ ភឿន មេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។
ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
ព្រមទាំង លោកឧត្តមសេនីយ៍ទោ ពេជ្យ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង លោកឧត្តមសេនីយ៍ត្រី ប៉ាន់ សេរ៉ូ ស្នងការរងទទួលបន្ទុកផែនវីរៈព្រំដែន
មេត្តាត្រួតពិនិត្យឡេីងវិញខ្លះផង ចំពោះលោក រស់ ភឿន បណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធឆ្លងដែនមកខ្មែរយ៉ាងពេញបន្ទុក និងបើកដៃឲ្យឈ្មួញខ្មែរនិងឈ្មួញវៀតណាម
នាំបន្លែផ្លែឈើ ត្រីសាច់ មិនទាន់មានស្ថាប័នពាក់ព័ន្ធច្រកនេះទប់ស្កាត់ឡើយ។

