នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះនៅសាលាឃុំចំបក់ស្រុកស្វាយជ្រុំខេត្តស្វាយរៀង
បានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន03ឃុំមានដូចជា÷
1: ឃុំកំពង់ចំឡង
ជួលជុលផ្លួវដីក្រាលថ្មបំបែកប្រវែង២.៣០០គម ទទឹងផ្លូវដី៥ម ទទឹងក្រាលថ្មបំបែក៤ម កម្រាស់០.១៥ម ដាំស្មៅតាមជើងទេសងខាង០.៥០ម ដាក់លូមុខកាត់ផ្លូវ០.៦០ម ប្រវែង៦ម ចំនួន២កន្លែង និងធើ្វស្លាកសញ្ញាគម្រោង។
តំលៃប៉ាន់ស្មាន២០៤.១២០.៣០០ រៀល(ពីររយបួនលាន មួយរយម្ភៃពាន់ បីរយរៀលគត់)។
2:ឃុំចំបក់
ជួលជុលផ្លួវដីក្រាលថ្មបំបែកប្រវែង២.៧០០គម ទទឹងផ្លូវដី៥ម ទទឹងថ្មបំបែក៤ម កម្រាស់ថ្មបំបែក០.១៥ម ដាំស្មៅតាមជើងទេសងខាង០.៥០ម ដាក់លូកាត់ផ្លូវ ៣កន្លែង មុខកាត់០.៦០ម ក្នុង១កន្លែងប្រវែង៦ម និងធើ្វស្លាកសញ្ញាគម្រោង។
តំលៃប៉ាន់ស្មាន៣២១.១៩២.៥០០ រៀល(បីរយម្ភៃមួយលាន មួយរយកៅសិបពីរពាន់ ប្រាំរយរៀលគត់)។
3:ឃុំឈើទាល
ជួលជុលផ្លួវដីក្រាលថ្មបំបែកប្រវែង២.១០០គម ទទឹងផ្លូវដី៥ម ទទឹងថ្មបំបែក៤ម កម្រាស់០.១៥ម ដាំស្មៅតាមជើងទេសងខាង០.៥០ម ដាក់លូកាត់ផ្លូវ ២កន្លែង មុខកាត់០.៦០ម ក្នុងមួយកន្លែងប្រវែង៦ម និងធើ្វស្លាកសញ្ញាគម្រោង។
តំលៃប៉ាន់ស្មាន១៨៤.៩៤០.១០០ រៀល(មួយរយប៉ែតសិបបួនលាន ប្រាំបួនរយសែសិបពាន់ មួយរយរៀលគត់)។
ចំពោះការដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់ដេញថ្លៃ
មានច្រើន ក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃ។
1:ឃុំកំពង់ចំឡង
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន04ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
( ម៉ៅសារុន)អ្នកដេញថ្លៃឈ្មោះ ម៉ៅសារុន បានដាក់ដេញក្នុងតម្លៃ 99,140,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ជួលជុលផ្លួវដីក្រាលថ្មបំបែក។
2: ឃុំចំបក់
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន04ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(សូវណ្ណី)អ្នកដេញថ្លៃឈ្មោះ សូវណ្ណី បានដាក់ដេញក្នុងតម្លៃ92,745,300៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ជួលជុលផ្លួវដីក្រាលថ្មបំបែក។
3:ឃុំឈើទាល
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន05ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(នាងសុផុន)អ្នកដេញថ្លៃឈ្មោះ នាងសុផុន បានដាក់ដេញក្នុងតម្លៃ75,600,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ជួលជុលថែទាំផ្លួវដីក្រាលថ្មបំបែក។
អង្គភាពសារព័ត៌មានយើងខ្ញុំមើលឃើញថាការដេញថ្លៃនៅព្រឹកនេះមានរបៀបរៀបរយយុត្តិធម៌និងមានតម្លាភាព។ សូមអរគុណ!









