លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព…

នៅថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញអមដំណេីរលោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួបសំណេះសំណាល​ និងប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ​លោកជំទាវបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពដោយក្តីបារម្ភក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចធិបតី​ និងបានផ្តល់បន្ថែមនូវអំណោយជាថវិកា សម្ភារៈប្រើប្រាស់​ស្បៀងអាហារផងដែរ​។

Leave a Reply

Your email address will not be published. Required fields are marked *