សិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍(WORKSHOP ON TOURISM DATA QUALITY AND CONSISTENCY)…

នាសាលប្រជុំសណ្ឋាគារវ៉ៃនៅព្រឹកថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៦នេះ​ លោក​ សេង​ សិលា​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិសា​ អភិបាលខេត្តបានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍(WORKSHOP ON TOURISM DATA QUALITY AND CONSISTENCY) ក្រោមអធិបតីភាពឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកអភិបាលរងខេត្តបានថ្លែងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍​ ក្នុងខេត្តមាន អាជីវកម្មទេសចរណ៍ជាច្រើន ប្រភេទកំពុងបើកដំណើរការជាធម្មតារួមមាន ៖ អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ មាន១៣៧កន្លែង, ភោជនីយដ្ឋាន អាហារដ្ឋាន មាន១៣១ កន្លែង, សេវាកម្មម៉ាស្សា ស្ប៉ា កីឡាទេសចរណ៍ និងអាជីវកម្មសេវា កម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (រង្គសាល ឌីស្កូតែក ខារ៉ាអូខេ ក្លឹបកម្សាន្ត)មានចំនួន ១០៩ កន្លែង ដែលសរុបទាំងអស់មានចំនួន ៣៧៧ កន្លែង មានបុគ្គលិកបម្រើការសរុប ៣,៦៣៩នាក់ ស្រី២,១៥៨ នាក់។ ក្នុងនោះបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុង អាជីវកម្មសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យចំនួន ៩០៦នាក់ ស្រី ៦៣៥នាក់ ផងដែរ ។

លោកអភិបាលរងខេត្តបានបន្ថែមថា​ ក្នុងនាមរដ្ឋបាលខេត្ត​ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួង ទេសចរណ៍ ដែលបានរៀបចំសិក្ខាសាលានេះឡើងដោយផ្តោតលើគោលបំណង លើកកម្ពស់សមត្ថភាពមន្ត្រី ជំនាញស្ថិតិថ្នាក់ក្រោមជាតិ ទូទាំង២៥រាជធានី ខេត្ត លើការងារប្រមូល រៀបចំ និងចងក្រងទិន្នន័យ និង គម្រោងបង្កើតប្រព័ន្ធមូលទិន្នន័យទេសចរណ៍ឌីជីថល (Tourism Digital Database) ឱ្យមានប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា ។​ទន្ទឹមនេះ​ រដ្ឋបាលខេត្តស្វាយរៀង នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងបណ្តា រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក្នុងការគាំទ្រដល់ការអនុវត្តការងារនេះ​ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យ​ ក្រោយសិក្ខាសាលានេះ ជាពិសេសការកសាងប្រព័ន្ធប្រមូលទិន្នន័យទេសចរណ៍ឌីជីថលរបស់ យើងប្រកបដោយនវានុវត្តន៍ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *