ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ !

(ស្វាយរៀង) ÷ ប្រភពសិទ្ធនិងលោក រស់ ភឿន បានបញ្ជាក់ឲ្យដឹងថា មានរថយន្តឡានសាំយ៉ុងនឹងរម៉កជាច្រើនគ្រឿងដឹកទំនិញសង្ស័យជាទំនិញគេចពន្ធធ្វើនៅចំណុចប៉ុស្តិ៍ច្រកទ្វាព្រំដែនហើយរថយន្តនិងរម៉កឆ្លងដែនដឹកទំនិញពីវៀតណាមមកកម្ពុជា យ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធច្រកនេះមិនទាន់ទប់ស្កាត់បានត្រឹមត្រូវនោះទេ។

ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនពីវៀតណាមតាមច្រកនេះ
នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀងសំយ៉ោង ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រីឯលោកមេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។

បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំយ៉ោង បានឲ្យដឹងថា មានរថយន្តឡានសំយុង ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត និងរម៉កសង្ស័យដឹកទំនិញគេចពន្ធក្នុងមួយថ្ងៃៗសង្ស័យជាទំនិញគិចពន្ធ។

បញ្ហា​នេះ​ហើយទេីប​ប្រជាពលរដ្ឋ រស់នៅ​ ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងអំពាវនាវ​ដល់ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មេតាដាក់មន្ត្រីជំនាញក្រោមឱវាទចុះមកពិនិត្យខ្លះ​ផងទានចំពោះ មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​ពីស្រុក​យួនទាំងយប់ទាំងថ្ងៃ មិនទាន់មាន​វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *