ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ!

នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះនៅសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន០១សង្កាត់មានដូចជា÷

1: សង្កាត់ស្វាយក្រវ៉ាន់
ការ​សាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេប្រវែង ០,១៤ គ.ម ទទឹងខ្នង៦ម កម្រាស់បេតុង១៥០មម និងដាក់ស្លាកសញ្ញាគម្រោង ០១កន្លែង ។
ការ​ថថែទាំធានាឱ្យស្ថានភាពផ្លូវបេតុងនៅស្អាតក្នុងរយៈពេល ៦ខែបន្ទាប់ពីបញ្ចប់ការងារសាងសង់រួច ១០០%។តំលៃ​ប៉ាន់​ស្មាន៨០,២០៤,៣០០ រៀល (ប៉ែតសិបលានពីររយបួនពាន់បីរយរៀលគត់)។
ចំពោះការដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់ដេញថ្លៃ
មានច្រើន ក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃ។
1:សង្កាត់ស្វាយក្រវ៉ាន់
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន06ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(  ភក្ដីអភិវឌ្ឍន៍ស្តាក់សិន )អ្នកដេញថ្លៃឈ្មោះ អ៊ាងភក្ដីបានដាក់ដេញក្នុងតម្លៃ 44.520.000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់សាងសង់
ផ្លូវបេតុងអាមេ។
អង្គភាពសារព័ត៌មានយើងខ្ញុំមើលឃើញថាការដេញថ្លៃនៅព្រឹកនេះមានរបៀបរៀបរយយុត្តិធម៌និងមានតម្លាភាព។ សូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *