នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
នេះនៅសាលាឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026
ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។
ការសាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេប្រវែង ០,២៦៥ គ.ម ទទឹងខ្នង ៦ម កម្រាស់ ១៥០មម និងស្លាកសញ្ញាគម្រោង ១កន្លែង។
ការថែទាំ
ធានាឱ្យស្ថានភាពផ្លូវបេតុងនៅស្អាតក្នុងរយៈពេល ៦ខែបន្ទាប់ពីបញ្ចប់ការងារសាងសង់រួច ១០០%។តំលៃប៉ាន់ស្មាន២០៦,៧៥១,៦០០ រៀល (ពីររយប្រាំមួយលានប្រាំពីររយហាសិបមួយពាន់ប្រាំមួយរយរៀលគត់) ។
ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុនក្រុមហ៊ុន
ដែលបានចូលរួមដាក់សំណើដេញថ្លៃមានចំនួន09ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលទទួលបានជ័យជំនះនៅ
ក្នុងការដេញថ្លៃនៃឃុំអមលាំងគឺ
បានទៅលើក្រុមហ៊ុនដែលមានឈ្មោះថាក្រុមហ៊ុន(គៀតឃៀងអ/ភ)អ្នកដេញថ្លៃឈ្មោះ ខាថមាថដែលបានដាក់ដេញក្នុងតម្លៃ 66.780.000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការលទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវបេតុងអាមេនេះ។
ចំពោះការប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦នៅសាលាឃុំនេះអង្គភាពសារព័ត៌មានយើងខ្ញុំសង្កេតឃើញថា
មានក្រុមហ៊ុនទាំងនៅក្នុងខេត្តនឹងនៅតាមបណ្ដាលខេត្តនាៗ បានមកចូលរួម
ដាក់សំណើដេញថ្លៃប្រគួតប្រជែង ដោយសេរី និងយុត្តិធម៌ មានតម្លាភាព ត្រឹមត្រូវស្របទៅតាមនីតិវិធីនៃច្បាប់ដេញថ្លៃ។សូមអរគុណ!



