គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វខេត្តក្រចេះ

នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះនៅសាលាឃុំឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វខេត្តក្រចេះបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026
ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។

ការ​សាងសង់ឬការងារ
ជួសជុលផ្លូវក្រួសធម្មជាតិ ប្រវែង5.69គ.ម ទទឹង6ម៉ែត្រ និងសង់លូកាត់ផ្លូវចំនួន08កន្លែង។
ការ​ថែទាំ​
06ខែតំលៃ​ប៉ាន់​ស្មាន278,516,943 រៀល​ (ពីររយចិតសិបប្រាំបីលាន ប្រាំរយដប់ប្រាំមួយពាន់ ប្រាំបួនរយសែសិបបីរៀលគត់)។

ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុនក្រុមហ៊ុន
ដែលបានចូលរួមដាក់សំណើដេញថ្លៃមានចំនួន០៥ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលទទួលបានជ័យជំនះនៅ
ក្នុងការដេញថ្លៃនៃឃុំត្រពាំងផ្លុងនេះគឺ
បានទៅលើក្រុមហ៊ុនដែលមានឈ្មោះថាក្រុមហ៊ុន(ជឹងចាន់ថែល)អ្នកដេញថ្លៃឈ្មោះ ជឹងចាន់ថែលដែលបានដាក់ដេញក្នុងតម្លៃ ១១១,១៩០,០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការលទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវក្រួសធម្មជាតិនេះ។
ចំពោះការប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦នៅសាលាឃុំនេះអង្គភាពសារព័ត៌មានយើងខ្ញុំសង្កេតឃើញថា
មានក្រុមហ៊ុនទាំងនៅក្នុងខេត្តនឹងនៅតាមបណ្ដាលខេត្តនាៗ បានមកចូលរួម
ដាក់សំណើដេញថ្លៃប្រគួតប្រជែង ដោយសេរី និងយុត្តិធម៌នឹងមានតម្លាភាព ត្រឹមត្រូវស្របទៅតាមនីតិវិធីនៃច្បាប់ដេញថ្លៃ។សូមអរគុណ!

 

Leave a Reply

Your email address will not be published. Required fields are marked *