គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះនៅសាលាឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026។ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។

ការ​សាងសង់ឬការងារសាងសង់ផ្លូវក្រាលក្រួសក្រហម ប្រវែង៧៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្លាកសញ្ញាគម្រោង ។
ការ​ថថែទាំ
០៦ខែតំលៃ​ប៉ាន់​ស្មាន៦៦,១៨៤,៣០០រៀល(ហុកសិបប្រាំបួនលានមួយរយប៉ែតសិបបួនពាន់បីរយរៀលគត់)។

ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុនក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃមានចំនួន ០៨ ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលទទួលបានជ័យជំនះនៅក្នុងការដេញថ្លៃនៃឃុំនេះគឺបានទៅលើក្រុមហ៊ុនដែលមានឈ្មោះថាក្រុមហ៊ុន(ហួតឆៃលីម)អ្នកដេញថ្លៃឈ្មោះ ហួតឆៃលីន ដែលបានដាក់ដេញក្នុងតម្លៃ ៣៧,២០០,០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការលទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវក្រាលក្រួសក្រហម។
ចំពោះការប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦នៅសាលាឃុំនេះអង្គភាពសារព័ត៌មានយើងខ្ញុំសង្កេតឃើញថា
មានក្រុមហ៊ុនទាំងនៅក្នុងខេត្តនឹងនៅតាមបណ្ដាលខេត្តនាៗ បានមកចូលរួមដាក់សំណើដេញថ្លៃប្រគួតប្រជែង ដោយសេរី និងយុត្តិធម៌នឹងមានតម្លាភាព ត្រឹមត្រូវស្របទៅតាមនីតិវិធីនៃច្បាប់ដេញថ្លៃ។សូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *