ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល…
ឯកឧត្តមអអភិបាលខេត្តស្វាយរៀងចុះសួសុខទុក្ខកម្មករ កម្មការនីរងគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង…
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦នេះ វេលាម៉ោង៦:២៦នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍បានកេីតឡេីងរវាងរថយន្តដឹកជញ្ជូនកម្មករ និយោជិត និងរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលបណ្តាលឱ្យជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ចំនួន ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)។ ក្រោយទទួលបាននូវព័ត៌មានខាងនេះភ្លាម ឯកឧត្តម ប៉េង ពោធិ៍សា…
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ រួមនឹងគ្រឿងញៀនជាង ១គីឡូក្រាម!
បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឌី គឹមលាង ភេទប្រុស អាយុ ២៩ឆ្នាំ នៅចំណុច ផ្លូវលំ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។ វត្ថុតាងចាប់យកសរុបរួមមាន ៖ ក្រាមពណ៌ស២១កញ្ចប់…
រដ្ឋបាលខេត្តស្វាយរៀង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពិភាក្សាលើសំណើសុំប្រើប្រាស់ដីទំហំ ២៤២ហិកតា ក្នុងស្រុករមាសហែក សម្រាប់វិស័យយុទ្ធសាស្ត្រចំនួន ៤
នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំព្រៃបាសាក់ សាលាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ ស្ដីពីសំណើសុំប្រើប្រាស់ដីទំហំ ២៤២ហិកតា ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីបម្រើឱ្យវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សង្គមកិច្ច និងវិស័យការពារជាតិ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ចាន់ ជេស្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ម៉ែន អេង…
សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់!
ក្នុងនាមជាមន្ត្រីរាជការ ក្រោមឱវាទមួយរូប ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ដែលបានបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការរួមសុខរួមទុក្ខជាមួយមន្ត្រីនៅក្រោមឱវាទ ជាពិសេសសកម្មភាព ៣ របស់ឯកឧត្តម និងលោកជំទាវ គឺ៖ សកម្មភាពទី១. នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងកាត់ខ្សែបូដាក់ឱ្យប្រើផ្ទាំងរូបភាព កម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត កោតសរសើរ និងអបអរសាទរចំពោះលទ្ធផលជោគជ័យ នៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិតសភានគរបាលកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត នេះជាលើកទីមួយហើយ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះឡើង ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបណ្តុះបណ្តាលកម្លាំងកាយសម្បទា…
ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!
បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមក នៅវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅ ចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងបារីអេឡិចត្រូនិក (FISCO) ចំនួន…
ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីអង្គភាពនានាជុំវិញខេត្ត
នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាខេត្តបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីអង្គភាពនានាជុំវិញខេត្ត សរុបប្រមាណ១៣០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង៕
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធានសមាជិកលេខាធិការដ្ឋាន ប្រធាន អនុប្រធានសមាជិកជញ្ជីងទូទាំងប្រទេស និងក្រុមការងារចល័ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំខែមេសា របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពង្រឹងការអនុវត្តតាមតួនាទី ភារកិច្ច…
