កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០១ក្រុម មានគ្នា ០៩នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង នៅចំណុច ហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំពុងល្បាតនៅទីនោះ បានចុះមកអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យជាក្មេងទំនើងបានម្នាក់ ឈ្មោះ ថាន់ ចិន្ដាឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃ…
សេចក្តីជូនដំណឹងស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់
ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់សាធារណជន ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និង ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅតាមបណ្តារាជធានី ខេត្ត មេត្តាជ្រាបថា ដើម្បីធានាបាននូវការគ្រប់គ្រង ហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅ តាមស្ថានីយ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវ អនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈ ជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ជាមួយគ្នានេះ ក្រសួង ពាណិជ្ជកម្ម សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តី នៅគ្រប់វិស័យការងាររបស់បុរស
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។ នៅចំពោះមុខលោកជំទាវ កែ សួនសុភី ស សុខា…
សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង
ខេត្តកណ្តាល៖ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៩០៨អ.ក ពាក់ព័ន្ធនឹងបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រើប្រាស់សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង – plpt net http://khehaktomporplptnet.com.kh/?p=1503ក្លែង ដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ពាក់ព័ន្ធនឹងអង្គហេតុនៃរឿងក្តីខាងលើ តុលាការបានកោះហៅសាក្សីសំខាន់មួយចំនួនឱ្យចូលខ្លួនបំភ្លឺក្នុងសវនាការ ក្នុងនោះមានសាក្សីម្នាក់ឈ្មោះ ម៉ៅ វៃ អាយុ ៧១ ឆ្នាំ។ តាមការបំភ្លឺរបស់លោក ម៉ៅ វៃ…
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តស្វាយរៀង
នារសៀលថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តស្វាយរៀងស្ថិតនៅភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក…
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ០១នាក់!
នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលជាអ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី នៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅចំណុច ផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាង បារីអេឡិចត្រូនិចចំនួន៩១ប្រអប់ នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ៕
អាជ្ញាធរពាក់ព័ន្ធបើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងសំណើសុំប្រើប្រាស់ដីនៅក្នុងភូមិសាស្ត្រស្រុករមាសហែក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋសំខាន់ៗ ប្រើប្រាស់ក្នុងវិស័យយុទ្ធសាស្ត្រចំនួន ៤ ធំៗ
នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំព្រៃបាសាក់ (អគារ ខ) សាលាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យលើករណីសំណើសុំដីស្ថិតក្នុងភូមិសាស្ត្រស្រុករមាសហែក សម្រាប់សាងសង់ ទីតាំងបម្រើឱ្យវិស័យ អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យសង្គមកិច្ច និងវិស័យការពារជាតិ ក្រោមអធិបតីភាពលោក ហម សារាវុធ អគ្គនាយករងរដ្ឋបាលព្រៃឈើ តំណាងឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ែន អេង អភិបាលរង…
ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បើកសន្និបាតចំខួប៥ឆ្នាំ ដោយរំលេចពីសមិទ្ធផលសម្រេចបាន ក្រោមមាគ៌ា ស.ស.យ.ក.
ផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសម័យកូវីដ-១៩ កាលពីឆ្នាំ២០២១ ឥឡូវនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. ដែលមានឯកឧត្តម ស សុខា ជាប្រធាន មានអាយុ៥ឆ្នាំហើយ។ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក.យ.គ. បានរៀបចំពិធីបើកសន្និបាតប្រចាំឆ្នាំ លើកទី៥ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស សុខា ខណៈពិធីបិទនឹងប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខិតខំដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បន្តរាល់សកម្មភាព ខិតខំដោះស្រាយរាល់ទុក្ខលំបាក និងសំណូមពរនានារបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការបន្តមរតកនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ក្នុងការតម្កល់ផលប្រយោជន៍រាស្ត្រជាធំ និងមិនប្រែប្រួលតាំងពីដើមរាងមករហូតដល់បច្ចុប្បន្ន។ ការថ្លែងជំរុញនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីពីធីសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៃយន្តការចុះមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈ ដែលក្នុងឆ្នាំ២០២៥កន្លងទៅ សម្រេចបានរហូតដល់…
ថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ឆាយ សុផល តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងរយៈពេល៣ថ្ងៃនេះមានសិក្ខាកាម សរុប២៤៤នាក់ មកពីអង្គភាពព័ត៌មាន ក្រសួង ស្ថាប័ន និងសមាគមនានា ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិជ្ជាជីវៈ និងការគោរពច្បាប់ក្នុងវិស័យព័ត៌មានកម្ពុជា។ 📚 វគ្គបណ្តុះបណ្តាលបានផ្តោតលើប្រធានបទស្នូលសំខាន់ៗ រួមមាន៖ ▪️…
