លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។ យើងខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារ ដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ…
សង្វៀនទីតាំងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង ក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកលេងជារៀងរាល់ថ្ងៃ មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចនោះទេ ប្រជាពលរដ្ឋដាក់ការសង្ស័យថាទំនងអាចជាឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋានទេដឹង ទើបបានជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការការបង្ក្រាប!
(កំពង់ចាម)៖ សង្វៀនជល់មាន់នឹងអាប៉ោងមួយកន្លែងដែលស្ថិតនៅក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងប្រមូលផ្តុំអោយអ្នកញៀនល្បែងជាច្រើនអ្នកចូលលេងយ៉ាងរំភើយខណៈសមត្ថ កិច្ចក្នុងមូលដ្ឋានហាក់ធ្វើមិនដឹងមិនលឺមិនបង្ក្រាបទីតាំងនោះទាល់តែសោះ ។ ប្រជាពលរដ្ឋបានរិះគន់ថា ភាពអសកម្មរបស់សមត្ថកិច្ចមូលដ្ឋានកំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ ប្រជាពលរដ្ឋជាច្រើនបានបន្តរិះគន់ទៀតថា៖ បើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូល ដ្ឋានមិនព្រមបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះទេនោះ នៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅនឹងកើតមានករណីចោរ លួច ឆក់ ប្លន់ កើតឡើងជាមិនខាន។ ដូចនេះ ប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នឹងលោកឧត្តមសេនីយ៍ទោ ហេង…
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន2សង្កាត់នៃក្រុងសំពៅពួន ខេត្តកណ្ដាលដែលបានប្រកាសបើកទទួលសំណើរដេញថ្លៃ!
នៅព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះរដ្ឋបាលសាលាក្រុងសំពៅពូនខេត្តកណ្ដាលបានប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ2026 មានចំនួន2សង្កាត់មានដូចជា÷ 1. សង្កាត់សំពៅពូន ជួសជុលផ្លូវដោយចាក់បេតុងអាមេ ប្រវែង ៥៨៦ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្រាលកម្ទេចថ្មម៉ិចចំនួន ៤១១ម៣ ក្រាលបាតផ្លូវដោយកៅស៊ូប្លាស្ទិកថ្លារួចទើបចាក់បេតុង ប្រើដែកទំហំ ៨មម និងដាក់ស្លាកសញ្ញាគម្រោង១កន្លែង។ តំលៃប៉ាន់ស្មាន២១២ ៩៨៣ ៦០០ រៀល(ពីររយដប់ពីរលាន ប្រាំបួនរយប៉ែតសិបបីពាន់…
សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន
(ស្វាយរៀង)៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការចុះបង្ក្រាបបទល្មើសប៉ុនប៉ងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យបានចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួនធំ។ ប្រតិបត្តិការនេះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំលោកវរសេនីយ៍ឯក ស្រី វត្ថា មេបញ្ជាការរង និងមានការចូលរួមពីលោក អភិបាលរងក្រុងបាវិត លោកមេភូមិបាវិតកណ្ដាល និងការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង ស្ថិតនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ តុចំនួន២១,…
ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
នៅវេលាម៉ោង ៥:១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចក្នុងបរិវេណការ៉ាស់សាំង total ផ្លូវជាតិលេខ6 ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៨គ្រឿង…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ!
នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ គោរពបទបញ្ជារបស់ថ្នាក់លើ មានក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប សង្គ្រោះ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់អភិបាល និងស្នងការថ្មីខេត្តមណ្ឌលគិរី យកចិត្តទុកដាក់បំពេញភារកិច្ចស្នូល ពិសេសការងារបោសសម្អាត Online Scams
ក្នុងពិធីប្រកាសឯកឧត្តម គង់ គឹមនី ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ជាថ្មីទៀតអំពីភាពចាំបាច់នៃការពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្ដេជ្ញាចិត្តដ៏អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទន្ទឹមគ្នានិងកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។ ក្នុងន័យនេះ…
កិច្ចប្រជុំសាមញ្ញលើកទី២៤ ឆ្នាំទី២ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត មានការអញ្ជើញចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត…
រដ្ឋបាលសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀងបានរៀបចំធ្វើពិធី ប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន១គម្រោង…
(ស្វាយរៀង)÷នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦May 29, 2026នេះរដ្ឋបាលសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀងបានរៀបចំធ្វើពិធី ប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន១គម្រោង សាងសង់លូមូលដោះទឹក(២ខ្សែ)មុខកាត់ ០.៦ម ប្រវែងសរុប៤៤០ម និងសាងសង់ប្រអប់លូដោះទឹក(រឺហា្គលូ)ចំនួន១៧កន្លែង(ខ្សែទី១ ប្រវែង១៥០ម មានប្រអប់លូដោះទឹក(រឺហា្គលូ) ចំនួន៦កន្លែង ខ្សែទី២ ប្រវែង២៩០ម មានប្រអប់លូដោះទឹក(រឺហា្គលូ) ចំនួន១១កន្លែង)។ តំលៃប៉ាន់ស្មាន១០០.២៣៧.៧២០ រៀល(មួយរយលាន ពីររយសាមសិបប្រាំពីរពាន់…
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក កង វណ្ណារ៉ូ ពីអភិបាលរងខេត្តកំពង់ស្ពឺ ទៅជាអភិបាលរងខេត្តស្វាយរៀង និងតែងតាំងលោក លឹម សៀងហេង ជាអភិបាលរងខេត្តស្វាយរៀង
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចផ្ទេរភារកិច្ចលោក កង វណ្ណារ៉ូ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង។ នៅអនុក្រឹត្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីការតែងតាំងលោក លឹម សៀងហេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ អភិបាលក្រុងបាវិត ឱ្យកាន់មុខតំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
