នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រថយន្ត ០៣គ្រឿង និងម៉ូតូ ០៣គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចបណ្តោយផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី២ និង ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស…
Author: raksmey
រដ្ឋបាលក្រុងបាវិត សេចក្តីជូនដំណឹងស្តីពីការអនុវត្តគម្រោងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)÷រដ្ឋបាលក្រុងបាវិត មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងបាវិត រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់ក្រោមហិរញ្ញប្បទានសហ ប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ (Liable Cities Investment Project) ដោយបានកំពុងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងបាវិត ខេត្តស្វាយរៀង ដែលជាសមិទ្ធផលមានតម្លៃសម្រាប់សុខុមាលភាពប្រជាពលរដ្ឋទូទៅក្នុងក្រុងបាវិត។ ដើម្បីឱ្យ ដំណើរការសាងសង់អាចប្រព្រឹត្តទៅបានតាមបច្ចេកទេស និងទាន់ពេលវេលា…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញ និងលើកទឹកចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្ម
នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជន ទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងសកម្មភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបន្តជំរុញនិងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ ក្នុងពិធីសម្ពោធអគារសិក្សា ២ខ្នង មាន ៨កន្លែង និងកន្លែងលាងដៃ ១០កន្លែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ…
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់ (ជនជាតិវៀតណាម) ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់
ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ស្រី ០១នាក់ (ជនជាតិវៀតណាម) នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត…
អបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កិច្ចប្រជុំត្រៀមរៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង
នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំកម្មវិធីសង្រ្កាន្តស្វាយរៀង ដេីម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបាន ជម្រុញដល់គណៈកម្មការ អនុគណកម្មការដែលមានភារកិច្ចរៀបចំពិធីសង្ក្រាន្តស្វាយរៀង ឆ្នាំ២០២៦ ត្រូវយកចិត្តទុកដាក់ឱ្យមានដំណើរការល្អទទួល បានជោគជ័យប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ទស្សនាលេងកម្សាន្ត…
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការងារការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គមប្រចាំខែ មីនា និង ដាក់ទិសដៅអនុវត្តបន្តប្រចាំខែ មេសា ឆ្នាំ២០២៦។
ស្វាយជ្រំនៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៦ វេលាម៉ោង ៨.០០នាទី នៅសាលប្រជុំ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការងារការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គមប្រចាំខែ មីនា និង ដាក់ទិសដៅអនុវត្តបន្តប្រចាំខែ មេសា ឆ្នាំ២០២៦។ + ក្រោមអធិបតីភាព: លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក ដោយមានការអញ្ជើញចូលរួម: លោក លោកស្រី អធិការរង លោក នាយផ្នែក…
ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៧០៤នាក់ នៅស្រុកបាភ្នំ
ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដីខ្ពង់ខ្ពស់ពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ៧០៤នាក់ មកពីវិទ្យាល័យ បាភ្នំ…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
សម្រាប់ការរៀបចំពិធីបុណ្យរំព្ញកព្រះឧបការគុណ សម្តេចព្រះសមហាង្ឃរាជ ជួន ណាត ក្នុងគោលបំណង ដើម្បីរំឭកអំពីគំរូវីរភាព និងស្នាព្រះហស្ថ គុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចព្រះមហាសង្ឃរាជ និងអ្នកប្រាជ្ញក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យខ្មែរ ដែលបានតស៊ូប្តូរផ្តាច់យកអស់កម្លាំងកាយចិត្ត និងសតិបញ្ញាញាណ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរចំនួន ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ដោយបានចំណាយពេលវេលាប្រមាណ ៤០ឆ្នាំ ទើបសម្រេចបានសព្វគ្រប់ ដែលគម្ពីរដ៏ពិសិដ្ឋ និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាននេះ មានលក្ខណៈពិសេស ជាងបណ្តាប្រទេសពុទ្ធសាសនិក នៅលើពិភពលោកទាំងអស់។ ចំពោះលក្ខណៈពិសេសត្រង់ថា ដោយប្រទេសទាំងនោះ មានត្រឹមតែភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរ បានរៀបចំឱ្យមានទាំងភាសាដើម…
IPA នឹងចូលរួមផ្សព្វផ្សាយច្បាប់ និងយន្តការដោះស្រាយវិវាទរបស់ក្រសួងយុត្តិធម៌
ភ្នំពេញ ៖ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ទទួលបានការអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារជាមួយឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅសាលប្រជុំទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាន និងច្បាប់។ កិច្ចពិភាក្សានេះ បានផ្តោតលើគោលបំណងសំខាន់ៗ ចំនួន ២ រួមមាន៖ ទី១. ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៖ បង្កើនកិច្ចសហការក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិនានារបស់ក្រសួងយុត្តិធម៌ ឱ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយដល់សាធារណជន។ ទី២. ការជំរុញយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖ ផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះ ជំនាញ និងសីលធម៌
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបាល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។ ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ថ្មីៗ…
