ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង…
Category: ព័ត៌មានស៊ើបអង្កេត
សមត្ថកិច្ចចម្រុះខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន២៨នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ស្វាយរៀង៖ ជនសង្ស័យចំនួនចំនួន២៨នាក់ ក្នុងនោះស្ត្រី០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន ២ទីតាំង នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile…
រថយន្តដឹកទំនិញក្រឡាប់ផ្ងារជើងខ្ជាក់ចេញសុទ្ធតែគ្រឿងអេឡិចត្រូនិចបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង !
(ស្វាយរៀង)÷មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចទាំងព្រឹកដែលមានរថយន្តដឹកទំនិញមួយគ្រឿងគ្មានស្លាកលេខបានក្រឡាប់បណ្ដាលឱ្យ ទំនិញជាប្រភេទគ្រឿងអេឡិចត្រូនិចហើយបានធ្លាក់ចូលប្រឡាយទឹកទាំងព្រឹកដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាប្រហែលម៉ោង៩ព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២៥ ស្ថិតក្នុងភូមិកោះត្រាចឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា:រថយន្តដឹកទំនិញខាងលើ បានដឹកទំនិញនៅលើផ្លូវខ្នងទំនប់ប្រឡាយចាក់ថ្មបំបែកលាយខ្សាច់ភ្នំគាប់ជូនផ្លូវមានសភាពទ្រុឌទ្រោមខ្លាំងពីព្រោះថាផ្លូវ មួយខ្សែនេះត្រូវបានប្រភេទរថយន្តធំៗវ៉េអងដឹកទំនិញចេញចូលទៅផែស្ងួតមួយកន្លែងក្បែរនោះ ។ ប្រភពដដែលបានបន្តថា:រថយន្តខាងលើនេះបានដឹកទំនិញសំពីងសំពោងចេញពីផែស្ងួតនោះក្នុងបំណងយកទៅរាជធានីភ្នំពេញត្រង់ថាបានបង់ពន្ធឬមិនបង់ពន្ធគេពុំបានដឹងទេលុះត្រាតែខាងគយបានដឹង។ ក្រោយពេលក្រឡាប់ចេញមកសុទ្ធតែគ្រឿងឧបករណ៍បរិក្ខារអគ្គិសនីគេសង្កេតឃើញសុទ្ធតែជនជាតិវៀតណាមបានមកសាងយកទំនិញខាងលើនោះចេញពីប្រឡាយទឹកដាក់ទៅលើរថយន្តមួយផ្សេងទៀតដោយពុំបានរំខានដល់អាជ្ញាធរឃុំ.ស្រុកនោះទេមើលទៅក្រៅពីក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានលើកគ្នាទៅផ្តិតរូបភាពនិងធ្វើការផ្សព្ធផ្សាយយកព័ត៌មានពិតដើម្បីឲ្យមហាជនក៏ដូចជាថ្នាក់ដឹកនាំបានជ្រួតជ្រាបអំពីករណីខាងលើនេះ។ ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាថ្នាក់ដឹកនាំគួររកពេលទំនេរពីការងារប្រជុំអញ្ជើញចុះទៅពិនិត្យមើលឲ្យដល់មូលដ្ឋានអំពីសភាពផ្លូវលំនៅតាមជនបទផងពីព្រោះថាមួយរយ:ចុងក្រោយនេះផ្លូវនៅតាមភូមិឃុំមួយចំនួននៅតាមបណ្តាក្រុង.ស្រុកក្នុងភូមិសាស្ត្រខេត្តស្វាយរៀងបាននឹងកំពុងរងការខូចខាតស្ទើរគ្រប់ទីកន្លែងដោយសាតែសំបូរប្រភេទរថយន្តដឹកទំនិញធំៗលើសទម្ងន់នាំគ្នាសម្រុកដឹកទំនិញឆ្លងកាត់ផ្លូវលំដែលជាហេតុធ្វើឲ្យផ្លូវនៅតាមជនបទខូចខាតប្រើបានតែមួយរយ:ពេលដ៏ខ្លីតែប៉ុណ្ណោះ ៕
បង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងលក់ដូរមនុស្សដោយមានគោលដៅ និងឃាត់ខ្លួនមនុស្សចំនួន០៧នាក់ ភេទប្រុស ជនជាតិចិន
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចមុខកាស៊ីណូ ដាយមិន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាជនជាតិចិន ០១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ដាក់ចូលក្នុងរថយន្តរួចគេចខ្លួនបាត់ ។ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា…
កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ប្រព្រឹត្តករណីលួច បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់
ស្វាយជ្រំ÷ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានទទួលព័ត៌មានពីជនរងគ្រោះ ថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូ ០១គ្រឿង ដែលខ្លួនបានទុកនៅក្រោមផ្ទះ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្រោយពីបានទទួលរួចមក និងមានដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាត់តាំងលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងជំនាញ សហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងក្រុងបាវិត…
ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ!
កាលពីវេលាម៉ោង ១៦និង ០៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាប បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ ក៏ពើបប្រទះនឹងក្រុមក្មេងទំនើង ០១ក្រុម ដែលកំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ នៅតាមផ្លូវត្រង់ចំណុចផ្លូវបេតុងក្រោយហាងដៃអូន ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញដូចនេះ កម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏បានឃាត់ខ្លួនក្មេងទំនើងទាំងនោះភ្លាមៗ ជាលទ្ធផល ឃាត់ខ្លួនបានក្មេងទំនើង ០៣នាក់ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ…
ឃាត់ខ្លួនជនបរទេសចំនួន០៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
ភ្នំពេញ៖ នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលចន្ទ្រា បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ឆបោកតាមអនឡាញខុសច្បាប់ ០១ទីតាំង យីហោឈ្មោះ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងបានឃាត់ខ្លួនជនសង្ស័យជនជាតិ វៀតណាម ចំនួន ០៥នាក់ក្នុងនោះ ស្ត្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រលើតុ ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ ០១គ្រឿង និងទូរសព្ទដៃ ១៨គ្រឿង។ បច្ចុប្បន្នទីតាំងសង្ស័យខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។ ចំពោះជនសង្ស័យ…
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកយកករណី ស្រីៗចាញ់បោក ប្រុសស្អាតក្លែងក្លាយ ក្នុងFacebook មកអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន!
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ រឿងថ្មី នៃមេរៀនចាស់! មេរៀនចាស់ដដែលៗដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុប្បន្ន គឺមានបុគ្គលទុច្ចរិច្ចមួយចំនួន បានយករូបភាពអ្នកដ៏ទៃដែលស្អាតសង្ហា មកបង្កើតជាគណនី Facebook ក្លែងបន្លំមួយ ហើយឆាតទំនាក់ទំនងមនុស្សស្រីជាច្រើនគ្នា ពេលមានអ្នកឆ្លើយឆ្លង ក៏ចាប់ផ្តើមទំនាក់ទំនងស្នេហាផ្អែមល្ហែមហៅគ្នាប្រពន្ធសម្លាញ់ប្តីសម្លាញ់ពេញៗមាត់…
កម្លាំងចម្រុះចុះបង្រ្កាបទីតាំងចំនួន០២កន្លែងនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ , ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsចំនួន០២កន្លែង គឺទី១ នៅផ្ទះលេខ១៦ ផ្លូវC០២ (បុរីប៉េងហួត) ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទី២ស្ថិតនៅផ្ទះលេខH៣៦ ស្ថិតនៅបុរីឧទ្យានបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ការចុះបង្រ្កាបនេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចស្រាវជ្រាវបានសង្ស័យក្រុមនេះ ប្រើប្រាស់ទីតាំងប្រទេសកម្ពុជាដើម្បីប្រប្រព្រឹត្តិបទល្មើសបើកបនល្បែងកាស៊ីណូតាមOnline និងបទល្មើផ្សេងៗ។ ជាលទ្ធផល នៃការចុះបង្រ្កាបទាំង២កន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនបរទេសសរុបចំនួន១៨នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៦នាក់ ស្រ្តី០១នាក់ និងជនជាតិចិនចំនួន១២នាក់។…
