ក្រសួងមហាផ្ទៃ និង អង្គភាពប្រឆាំងអំពើពុករលួយគូរដាក់មន្រ្តីជំនាញ ចុះ​សិក្សា​ស្រាវជ្រាវលោកមេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនមនោរម្យ កាន់តំណែងដុះស្លែ ជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ ដឹកជញ្ជូនផ្កាកេះឡាំងចេញពីវៀតណាមចូលមកខ្មែរ ទាំង​យប់​ទាំង​ថ្ងៃ​!

ស្វាយរៀង÷ ប្រភពពីប្រជាពលរដ្ឋ ក្រុងបាវិត បានបញ្ជាក់ឲ្យដឹងថា ឈ្មួញតូច ធំ សម្រុកដឹកជញ្ជូន ផ្កា បន្លែ ផ្លែឈើ ត្រី សាច់ តាមរថយន្តសាន់កូរ៉េ និង
តាមរម៉កម៉ូតូយ៉ាងគំហុករាល់ថ្ងៃ រីឯលោក មេប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​មនោរម្យ មិន​ទាន់​ទប់ស្កាត់​ឲ្យបាន​ត្រឹមត្រូវ​នោះទេ​។​

 

មួយរយៈ ចុង ក្រោយ ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​ ផ្កាដាក់ជាប្រភេទកេះឡាំង និងបន្លែ ផ្លែឈើ ត្រី សាច់ ចេញពីវៀតណាម ចូលមកខ្មែរ យ៉ាងរលូន ចូលតាមច្រករបៀងការពារព្រំដែនមនោរម្យ ពេញបន្ទុក ស្ថិតនៅ​ ក្រុងបាវិត ខេត្ត​ស្វាយរៀង រីឯ​ មេប៉ុស្តិ៍ជាអ្នកបេីកភ្លើង​ខៀវ ទេីប​ពួក​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ តាមអំពើចិត្ត។

​ហេតុ​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង លោក​ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ មេត្តា​ដាក់មន្រ្តីជំនាញត្រួត​ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ​លោក នាយប៉ុស្តិ៍ និងស្ថាប័នពាក់ពន្ធ មិនគូរ បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​យ៉ាង​ពេញបន្ទុក និងបើកដៃឲ្យឈ្មួញខ្មែរ​និង​ឈ្មួញវៀតណាម នាំបន្លែផ្លែឈើ ត្រីសាច់ មិនទាន់​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ច្រកនេះទប់ស្កាត់​ឡើយ​។

Leave a Reply

Your email address will not be published. Required fields are marked *