ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ នៅភូមិក្រសាំងជ្រុំ ឃុំគ្រួសស្រុកស្វាយជ្រុំ ខេត្តសា្វយរៀងបានឲ្យដឹងថា ឈ្មួញវៀតណាមនឹងខ្មែរដឹកជញ្ជូនបន្លែ ផ្លែឈើ លំហូរចូលយ៉ាងពេញបន្ទុករាល់ថ្ងៃ និងឈ្មួញខ្មែរនាំទំនិញផ្សេងៗខុសច្បាប់ចូលដោយរលូនរីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងព្រំដែននេះ ជាអអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបក្រុមឈ្មួញហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។
ក្រុមឈ្មួញតូច ធំ សម្រុកឆ្លងដែនដឹកជញ្ជូនទំនិញ ផ្សេងៗ តាមម៉ូតូ ឬរម៉កម៉ូតូឡានសាំយ៉ុង ចូលមកខ្មែររឺឯមេ ប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រុំ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកនេះ ធ្វើមិនដឹងមិនឬអ្វីទាំងអស់ ទុកឲ្យទំនិញ លំហូរចូលដោយសេរី។
ដូច្នេះហើយទើប សមត្ថកិច្ចពាក់ព័ន្ធក្នុងច្រកនេះ និងលោក នាយ ប៉ុស្តិ៍នគរបាលច្រកនេះ អាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង ទេីបបណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញដឹកទំនិញ ឆ្លងដែនចូលមកខ្មែរតាមទំនេីងចិត្ត មិនខ្វល់ពីការរិះគន់។
បញ្ហានេះហើយទេីបប្រជាពលរដ្ឋ រស់នៅភូមិក្រសាំងជ្រុំ ឃុំគ្រោះស្រុកស្វាយជ្រុំអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡេីងវិញខ្លះផងទាន ចំពោះ នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែននេះ ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ក្រុមឈ្មួញ លំហូរចូលទំនិញដោយរលូន មិនទាន់មានការទប់ស្កាត់ឲ្យបានត្រឹមនោះទេ៕

