ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

នៅវេលាម៉ោង ៥:១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចក្នុងបរិវេណការ៉ាស់សាំង total  ផ្លូវជាតិលេខ6 ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៨គ្រឿង…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ!

នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ គោរពបទបញ្ជារបស់ថ្នាក់លើ មានក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប សង្គ្រោះ…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់អភិបាល និងស្នងការថ្មីខេត្តមណ្ឌលគិរី យកចិត្តទុកដាក់បំពេញភារកិច្ចស្នូល ពិសេសការងារបោសសម្អាត Online Scams

ក្នុងពិធីប្រកាសឯកឧត្តម គង់ គឹមនី ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ជាថ្មីទៀតអំពីភាពចាំបាច់នៃការពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្ដេជ្ញាចិត្តដ៏អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទន្ទឹមគ្នានិងកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។ ក្នុងន័យនេះ…

កិច្ចប្រជុំសាមញ្ញលើកទី២៤ ឆ្នាំទី២ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ​ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត មានការអញ្ជើញចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត…

រដ្ឋបាលសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀងបានរៀបចំធ្វើពិធី ប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន១គម្រោង…

(ស្វាយរៀង)÷នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦May 29, 2026នេះរដ្ឋបាលសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀងបានរៀបចំធ្វើពិធី ប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន១គម្រោង សាងសង់លូមូលដោះទឹក(២ខ្សែ)មុខកាត់​ ០.៦ម ប្រវែងសរុប៤៤០ម និងសាងសង់ប្រអប់លូដោះទឹក(រឺហា្គលូ)ចំនួន១៧កន្លែង(ខ្សែទី១ ប្រវែង១៥០ម មានប្រអប់លូដោះទឹក(រឺហា្គលូ)​ ចំនួន៦កន្លែង ខ្សែទី២ ប្រវែង២៩០ម មានប្រអប់លូដោះទឹក(រឺហា្គលូ)​ ចំនួន១១កន្លែង)។ តំលៃ​ប៉ាន់​ស្មាន១០០.២៣៧.៧២០ រៀល(មួយរយលាន ពីររយសាមសិបប្រាំពីរពាន់…

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក កង វណ្ណារ៉ូ ពីអភិបាលរងខេត្តកំពង់ស្ពឺ ទៅជាអភិបាលរងខេត្តស្វាយរៀង និងតែងតាំងលោក លឹម សៀងហេង ជាអភិបាលរងខេត្តស្វាយរៀង

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចផ្ទេរភារកិច្ចលោក កង វណ្ណារ៉ូ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង។ នៅអនុក្រឹត្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីការតែងតាំងលោក លឹម សៀងហេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ អភិបាលក្រុងបាវិត ឱ្យកាន់មុខតំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖  

រដ្ឋបាលឃុំស្វាយអង្គស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានរៀបចំធ្វើពិធី ប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន៣ឃុំ…

(ស្វាយរៀង)÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ May 28, 2026នេះរដ្ឋបាលឃុំស្វាយអង្គស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានរៀបចំធ្វើពិធី ប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន៣ឃុំមានដូនជា÷ 1=ឃុំពោធិរាជ ជួសជុលផ្លួវដីក្រាលថ្មបំបែកប្រវែង១៥០០ម ទទឹងផ្លូវដី ៥.៥ម ទទឹងថ្មបំបែក ៥ម កម្រាស់០.១៥ម។ តំលៃ​ប៉ាន់​ស្មាន១៤៩.០០៤.៣០០ រៀល(មួយរយសែសិបប្រាំបួនលាន បួនពាន់ បីរយរៀលគត់)។ 2=ឃុំស្វាយអង្គ កែលម្អផ្លួវដីក្រាលបេតុងអាមេប្រវែង៣១០ម…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស!

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះម្នាក់ ដោយបានប្តឹងចោទប្រកាន់ទៅលើគូស្នេហ៍របស់ខ្លួនឈ្មោះ ប៉ា ប៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ថាបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចចាក់មកលើខ្លួនត្រូវចំក្រោមឆ្អឹងដងកាំបិតខាងឆ្វេង និងចាក់ចំពីក្រោយក្រោមឆ្អឹងស្លាបប្រជៀងខាងស្តាំជម្រៅប្រហែលពីរថ្នាំងដៃ ព្រមទាំងគំរាមកំហែងតាមសម្លាប់ថែមទៀត។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយនារីជនរងគ្រោះបានប្រើល្បិចទាក់ទងឲ្យជនសង្ស័យមកជួបនឹងនារីរងគ្រោះ ដោយភូតកុហកថានាងកំពុងមានផ្ទៃពោះ។ នៅពេលជនសង្ស័យមកដល់នារីរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខអន្តរាគមន៍បន្ទាន់ ១២៩១។ ភ្លាមៗបន្ទាប់ព័ត៌មានខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់បន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅភូមិដំណាក់ធំ២…

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់!

នៅវេលាម៉ោង២២:៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណ:នៅចំណុចតាមបណ្ដោយផ្លូវស៊ូកាណូ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ  រាជធានី​ភ្នំពេញ​ និងបានឃាត់ខ្លួនក្មេងទំនើង ០៥នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ជួល​ នៅ​ក្រុង​បាវិត

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ និង​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ កាលថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ និងដោយមានការសម្របសម្រួលពីលោក​ស្រី ស៊ុន​ យឺត​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ជួល​…