នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរ ឯកឧត្តម Akbar Ghasemi…
Author: raksmey
សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!
” ខ្ញុំសូមបញ្ជាក់ពីឆន្ទៈ សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលនៃយើង គឺផ្អាកមិនឱ្យដំណើរការ ហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ”។ នេះជាប្រសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងនាឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ កែ សួនសុភី សសុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ១ខ្សែ ប្រវែង ៥.០០០ម៉ែត្រ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន…
កិច្ចប្រជុំស្តីពីការពង្រឹងវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្រុងបាវិត…
នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងបាវិត ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងបាវិត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងលោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុងបាវិត លោកអធិការនគរបាលក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរព័ត៌មានខេត្ត…
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំ
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះនៅសាលាឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026។ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។ ការសាងសង់ឬការងារសាងសង់ផ្លូវក្រាលក្រួសក្រហម ប្រវែង៧៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្លាកសញ្ញាគម្រោង ។ ការថថែទាំ ០៦ខែតំលៃប៉ាន់ស្មាន៦៦,១៨៤,៣០០រៀល(ហុកសិបប្រាំបួនលានមួយរយប៉ែតសិបបួនពាន់បីរយរៀលគត់)។ ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុនក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃមានចំនួន ០៨ ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលទទួលបានជ័យជំនះនៅក្នុងការដេញថ្លៃនៃឃុំនេះគឺបានទៅលើក្រុមហ៊ុនដែលមានឈ្មោះថាក្រុមហ៊ុន(ហួតឆៃលីម)អ្នកដេញថ្លៃឈ្មោះ ហួតឆៃលីន ដែលបានដាក់ដេញក្នុងតម្លៃ ៣៧,២០០,០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការលទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវក្រាលក្រួសក្រហម។ ចំពោះការប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦នៅសាលាឃុំនេះអង្គភាពសារព័ត៌មានយើងខ្ញុំសង្កេតឃើញថា…
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វខេត្តក្រចេះ
នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះនៅសាលាឃុំឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វខេត្តក្រចេះបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។ ការសាងសង់ឬការងារ ជួសជុលផ្លូវក្រួសធម្មជាតិ ប្រវែង5.69គ.ម ទទឹង6ម៉ែត្រ និងសង់លូកាត់ផ្លូវចំនួន08កន្លែង។ ការថែទាំ 06ខែតំលៃប៉ាន់ស្មាន278,516,943 រៀល (ពីររយចិតសិបប្រាំបីលាន ប្រាំរយដប់ប្រាំមួយពាន់ ប្រាំបួនរយសែសិបបីរៀលគត់)។ ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុនក្រុមហ៊ុន ដែលបានចូលរួមដាក់សំណើដេញថ្លៃមានចំនួន០៥ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលទទួលបានជ័យជំនះនៅ…
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍អំពាវនាវនៅថ្ងៃទី២៩ ខែសីហានេះ ដល់អាណាព្យាបាលគ្រប់រូប បន្តជំរុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីកសាងគ្រឹះចំណេះដឹងរឹងមាំសម្រាប់អនាគត។ ក្នុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដោះស្រាយរាល់បញ្ហាប្រឈម ទាំងលើជីវភាពរស់នៅ សុវត្ថិភាព និងសន្តិសុខសង្គម ដើម្បីធានាលទ្ធភាពនៃការសិក្សារៀនសូត្ររបស់សិស្ស។…
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់
(ពោធិ៍សាត់)៖ នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិត ជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។ ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានក្រុមជនអគតិមួយចំនួន បានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយព័ត៌មានញុះញង់ បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។ ថ្លែងក្នុងឱកាសនោះ…
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!
(ព្រៃវែង) ÷ បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រហែល អាងខ្នង បង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត បើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោង និងល្បែងសុីសងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត បានដោយរលូន.! មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន…
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ
នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះនៅសាលាឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។ ការសាងសង់ឬការងារ សាងសង់ផ្លូវបេតុងអាមេប្រវែង៤៨០ម ទឹង៥ម កម្រាស់១៥០មម ស្លាកសញ្ញាគម្រោង០១ ។ ការថែទាំ ០៦ខែតំលៃប៉ាន់ស្មាន៣២៩,៤៨៥,២៣៣រៀល(បីរយម្ភៃប្រាំបួនលានបួនរយប៉ែតសិបប្រាំពាន់ពីររយសាមសិបបីរៀលគត់)។ ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុនក្រុមហ៊ុន ដែលបានចូលរួមដាក់សំណើដេញថ្លៃមានចំនួន០៩ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលទទួលបានជ័យជំនះនៅ ក្នុងការដេញថ្លៃនៃឃុំត្រពាំងផ្លុងនេះគឺ បានទៅលើក្រុមហ៊ុនដែលមានឈ្មោះថាក្រុមហ៊ុន(ហ៊ន់សោភ័ណ្ឌ)អ្នកដេញថ្លៃឈ្មោះ…
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជាក្នុងការរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» យ៉ាងល្អប្រសេីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ម៉ាឡេស៊ី-កម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី…
