ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ!

នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះនៅសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន០១សង្កាត់មានដូចជា÷ 1: សង្កាត់ស្វាយក្រវ៉ាន់ ការ​សាងសង់ឬការងារ សាងសង់ផ្លូវបេតុងអាមេប្រវែង ០,១៤ គ.ម ទទឹងខ្នង៦ម កម្រាស់បេតុង១៥០មម និងដាក់ស្លាកសញ្ញាគម្រោង ០១កន្លែង ។ ការ​ថថែទាំធានាឱ្យស្ថានភាពផ្លូវបេតុងនៅស្អាតក្នុងរយៈពេល ៦ខែបន្ទាប់ពីបញ្ចប់ការងារសាងសង់រួច ១០០%។តំលៃ​ប៉ាន់​ស្មាន៨០,២០៤,៣០០ រៀល (ប៉ែតសិបលានពីររយបួនពាន់បីរយរៀលគត់)។ ចំពោះការដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់ដេញថ្លៃ…

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។ នាឱកាសដ៏មហាមង្គលាភិរម្យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិសង្គហបណ្ឌិត នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា…

លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព…

នៅថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញអមដំណេីរលោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួបសំណេះសំណាល​ និងប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ​លោកជំទាវបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពដោយក្តីបារម្ភក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចធិបតី​ និងបានផ្តល់បន្ថែមនូវអំណោយជាថវិកា សម្ភារៈប្រើប្រាស់​ស្បៀងអាហារផងដែរ​។

សិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍(WORKSHOP ON TOURISM DATA QUALITY AND CONSISTENCY)…

នាសាលប្រជុំសណ្ឋាគារវ៉ៃនៅព្រឹកថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៦នេះ​ លោក​ សេង​ សិលា​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិសា​ អភិបាលខេត្តបានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍(WORKSHOP ON TOURISM DATA QUALITY AND CONSISTENCY) ក្រោមអធិបតីភាពឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោកអភិបាលរងខេត្តបានថ្លែងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍​ ក្នុងខេត្តមាន អាជីវកម្មទេសចរណ៍ជាច្រើន ប្រភេទកំពុងបើកដំណើរការជាធម្មតារួមមាន ៖…

សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ សីហា ២០២៦ Receiving a courtesy call and having a discussion with His Excellency Elbridge A. Colby, Under Secretary of War for Policy, U.S. Department of War, at…

សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់របស់ខេត្តស្ទឹងត្រែង ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការបំពេញការងារ និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែងយ៉ាងឆាប់រហ័ស។ ព្រមជាមួយគ្នានោះ, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិប្រកបដោយស្ថិរភាព, សន្តិសុខ…

តំណាងលោកអធិការនគរបាលស្រុករំដួលនិងលោកនាយ.នាយរង.មន្ត្រី ប៉ុស្តិ៍រដ្ឋបាលជ្រុងពពេល រួមទាំងប្រជាការពារឃុំជ្រុងពពេល បានចូលរួមក្នុងពិធីបុណ្យសពលោក ហូយ ស៊ីណាត (ហៅញុិន) ដែលជាកម្លាំងប្រជាការពារឃុំ បានទទួលមរណៈភាពដោយរោគាពាធ នៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង!

ស្វាយរៀង÷នៅរសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះតំណាងលោកអធិការនគរបាលស្រុករំដួលនិងលោកនាយ.នាយរង.មន្ត្រី ប៉ុស្តិ៍រដ្ឋបាលជ្រុងពពេល រួមទាំងប្រជាការពារឃុំជ្រុងពពេល បានចូលរួមក្នុងពិធីបុណ្យសពលោក ហូយ ស៊ីណាត (ហៅញុិន) ដែលជាកម្លាំងប្រជាការពារឃុំ បានទទួលមរណៈភាពដោយរោគាពាធ នៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ បច្ច័យដែលបានចូលរួមបុណ្យសពមានសម្ភារៈនឹងគ្រឿងបរិខាថវិកាមួយចំនួន…។  

ក្រុមហ៊ុនចាំយកលុយទឹកតែនៅក្នុងសាលាឃុំឈូក ស្រុកក្រូចឆ្មារ សប្យាយរីករាយយ៉ាងខ្លាំង!

( ត្បូងឃ្មុំ ): មានពិធីដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ១ គម្រោង និងសាងសង់ទ្វារទឹក ១ គម្រោង នៅក្នុងសាលាឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្វៃទី ១០ ខែសីហា ឆ្នាំ ២០២៦ ។ គម្រោងទី ១ សាងសង់ផ្លូវបេតុងអាមេចំ ១ ខ្សែ ប្រវែង ០,២៣ គីឡូម៉ែត្រ ទទឺង ៥ ម៉ែត្រ កម្រាស់បេតុង…

ឯកឧត្តមអភិបាលខេត្តស្វាយរៀងប្រគេនថវិកា​ និងសម្ភារ:ដល់វត្តចំនួន៤​ដែលបានត្រៀមរៀបចំអាហា​រ​និងការស្នាក់នៅសម្រាប់ប្អូនៗដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

នាថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២​៦​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀងបាននាំយកថវិកា និងសម្ភារៈមួយចំនួនប្រគេនដល់ព្រះគ្រូចៅអធិការវត្តដែលត្រៀមរៀបចំអាហា​រ​កន្លែងស្នាក់អាស្រ័យរបស់ប្អូនៗជាបេក្ខជន និងអាណាព្យាបាល ដែលមកពីស្រុកឆ្ងាយៗ និងពុំមានកន្លែងស្នាក់អាស្រ័យ ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ។ ថវិកានិងសម្ភារៈដែលឯកឧត្តមអភិបាលខេត្តនាំមកនូវក្នុងឱកាសនោះ​ សម្រាប់វត្តព្រៃឆ្លាក់រួមមាន៖​ ថវិកា២,០០០,០០០រៀល,អង្ករ 50គីឡូ ៥បាវ,មី៥កេស,ទឹកត្រី៥យួរ,ទឹកស៊ីអ៊ីវ,៥យួរ,ទឹកសុទ្ធ៥កេស,ត្រីងៀត៥គីឡូ​ និងសាច់ក្រក៥គីឡូ​ ដោយឡែកប្រគេនដល់វត្តចំនួន៣ទៀត​រួមមាន​…

ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

Sunwah Group គឺជាសាជីវកម្មពហុវិស័យដ៏ធំមួយ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ ដោយចាប់ផ្តើមពីអាជីវកម្មកែច្នៃ និងចែកចាយអាហារសមុទ្រ មុនពេលពង្រីកទៅជាសាជីវកម្មអន្តរជាតិ ដែលមានការវិនិយោគលើវិស័យជាច្រើន រួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាបៃតង។ នៅកម្ពុជា Sunwah Group បានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ ១៩៩៤ ដោយដំបូងផ្តោតលើការបង្កើតរោងចក្រកែច្នៃអាហារសមុទ្រសម្រាប់នាំចេញ។ ក្រោយមក ក្រុមហ៊ុនបានពង្រីកការវិនិយោគទៅលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោងធំៗនៅរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ…