ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC (Phnom Penh Logistics Complex)

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC (Phnom Penh Logistics Complex) ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធានគណៈកម្មការជំរុញការអនុវត្តគម្រោង PPLC។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងទិសដៅនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC…

កម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍គណៈប្រតិភូនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនា ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ – ១៥ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីអាហារពេលល្ងាច ដើម្បីទទួលស្វាគមន៍គណៈប្រតិភូនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនា ដែលអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ -១៥ ខែសីហា ឆ្នាំ២០២៥ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។ កម្មវិធីនេះមានការចូលរួមពីគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិកអាស៊ាន រួមមានប្រទេស ប្រ៊ុយណេ កម្ពុជា…

អគ្គ-អត្តសញ្ញាណកម្ម ជំរុញការផ្តល់សេវាជូនពលរដ្ឋវិលពីថៃ ឱ្យបានល្អ និងលឿនរហ័ស ទោះខ្វះឯកសារ!

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្រ្តីមូលដ្ឋានពាក់ព័ន្ធទាំងអស់ខិតខំជួយសម្របសម្រួលការងារផ្តល់អត្តសញ្ញាណកម្មជូនពលរដ្ឋដែលទើបវិលពីប្រទេសថៃ បើទោះបីជាពលរដ្ឋមួយចំនួន មិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ការជំរុញយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ។ បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ការសម្របសម្រួលផ្តល់អត្តសញ្ញាណកម្ម គឺជាការឆ្លើយតបតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកកាន់ប្រទេសកំណើត ដើម្បីរៀបចំជីវភាពថ្មី។ ឯកឧត្តមបានបន្តថា ដើម្បីសម្របសម្រួលការងារនេះឱ្យបានជោគជ័យ រដ្ឋបាលរាជធានី ខេត្ត…

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ…

ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ យុវជន​ សមាគមន៍និស្សិត​ និងប្រជាពលរដ្ឋខេត្តស្វាយរៀង​ ប្រមាណ១២០០០នាក់​ ចូលរួមកម្មវិធីក្បួនដង្ហែថ្មើរជើងក្រោមប្រធានបទ“កម្ពុជាស្រឡាញ់សន្តិភាព’’

នៅព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​និងលោកជំទាវ​ បានអញ្ជេីញដឹកនាំក្បួនដង្ហែថ្មើរជើង ក្រោមប្រធានបទ“កម្ពុជាស្រឡាញ់សន្តិភាព’’ ដែលមានវត្តមាននិមន្ត​ និងអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ​ ឯកឧត្តម​ លោកជំទាវ​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជ​ការ​ សមាគមន៍និស្សិតសាកលវិទ្យាល័យស្វាយរៀង​ យុវជ​ន​ ស​ស​ យ​ ក​ ខេត្ត​ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១២,០០០នាក់​ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ហើយចេញដំណើរថ្មើរជើងទៅតាមតម្រាយផ្លូវមួយចំនួនក្នុងក្រុងស្វាយរៀង។ កម្មវិធីនេះបានបង្ហាញទៅកាន់ពិភពលោកទាំងមូលឱ្យឃេីញពី៖ -គោលបំណង​ និងឆន្ទៈទៅកាន់ពិភពលោកទាំងមូលពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា​ និងបង្ហាញនូវស្មារតីរួមទាំងអស់គ្នារបស់ប្រជាជាតិកម្ពុជា​ការពារសន្តិភាព។ -គោរពអរគុណដឹងគុណជានិច្ចដល់វីរកងទ័ពបានពលី និងជឿជាក់លើវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន…

ប្រជាពលរដ្ឋខ្មែរមានទីលំនៅខេត្តស្វាយរៀង ចំនួន ១៥នាក់ ស្រី ៥នាក់ ទើបវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរខេត្ត រៀបចំដឹកជញ្ជូនទៅលំនៅដ្ឋានវិញ

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានទទួលបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ សរុបប្រមាណ ១២,៨០២នាក់ ស្រី ៥,៤២៥នាក់ ដោយឡែកបងប្អូនពលករខ្មែរដែលមានទីលំនៅខេត្តស្វាយរៀង សរុបចំនួន ១៥នាក់ ស្រី ៥នាក់ ។ ក្នុងនោះដែរបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាម៖ -ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ១១,១៦៣នាក់ ស្រីប្រមាណ ៤,៨៥០នាក់ កុមារប្រមាណ ១១១នាក់…

ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃជិត៣០លានដុល្លារ ក្នុងក្រុងបាវិត​ ខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជេីញជាអធិបតីក្នុងបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅចំណុចភូមិត្រពាំងផ្លុង​ សង្កាត់បាទី​ ក្រុងបាវិត ក្រោមកម្ចីធនាគារអភិវឌ្ឍន៍អាស៉ី​ ADB​ ក្នុងតម្លៃជិត ៣០លានដុល្លារ (២៩,០៨៦,៧៤៨.១១ដុល្លារ)។ មានប្រសាសន៍ទៅកាន់ពិធីនេះ​ឯកឧត្ដម​ វង្ស ពិសិដ្ឋ បានបញ្ជាក់ថា…

ឯកឧត្តមអភិបាលខេត្តស្វាយរៀងចុះសួសុខទុក្ខវីរកងទ័ព​រងបួស​កំឡុងពេលសង្គ្រាមឈ្លានពានរបស់សៀម​ នៅទិសប្រាសាទតាមាន់ធំ​ ខេត្តឧត្តរមានជ័យ​

នារសៀលថ្ងៃទី០៧​ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង​ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់វីរកងទ័ព​ដែលរងរបួស​ឈ្មោះ​ ស៉ឹម​ វាស​្នា​ បម្រេីការងារនៅទីបញ្ជាការកងវិស្វកម្មផ្អាវ​ ខេត្តកំពង់ចាម​ ឈជេីងនៅសមរភូមិប្រយុទ្ធទិសប្រាសាទតាមាន់ធំ​ ខេត្តឧត្តរមានជ័យ ក្នុងកំឡុងពេលសង្គ្រាមឈ្លានពានរបស់សៀម។ ក្រោយពីវះកាត់​ និងការព្យាបាល​ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ សភាពជំងឺមានភាពធូស្រាលបន្តិច​លោកបានសុំច្បាប់អង្គភាពមកលេងផ្ទះ​នៅស្រុកកំណេីត​ស្ថិតនៅភូមិក្រូច​ ឃុំជ្រុងពពេល​ ស្រុករំដួល​ ខេត្តស្វាយរៀង​ ។ នៅក្នុងពេលចុះសួសុខទុក្ខនេះដែ​រ​ ឯកឧត្តមអភិបាលបានសម្តែងនូវការគោរពកោតសរសើរម្តងហើយម្តងទៀតដល់​វីរៈកងទ័ព​…

សេចក្តីប្រកាសព័ត៌មាន

ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពី លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ…

សម្តេច ម៉ែន សំអន អញ្ជើញចុះជួប សួរសុខទុក្ខ និងលើកទឹកចិត្តដល់ លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដែលជាកងទ័ព មួយរូប ក្នុងចំណោម ១៨រូប ដែលទ័ពសៀមបានចាប់ទៅ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន

សម្តេចកិត្តិសង្គមបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះជួប សួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដល់គេហដ្ឋាន ស្ថិតក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង នាព្រឹក ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង…