កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង…

នាព្រឹកថ្ងៃ២៤ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានពន្ធនាគារខេត្ត​ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត…

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នា២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងក្រោអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងគណៈប្រតិភូ នៃក្រសួងពាណិជ្ជកម្ម ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍កងកម្លាំងប្រដាប់អាវុធទាំងបីឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ…

គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ!

នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះនៅសាលាឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។ ការ​សាងសង់ឬការងារ សាងសង់ផ្លូវបេតុងអាមេប្រវែង ០,២៦៥ គ.ម ទទឹងខ្នង ៦ម កម្រាស់ ១៥០មម និងស្លាកសញ្ញាគម្រោង ១កន្លែង។ ការថែទាំ…

ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ!

នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះនៅសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន០១សង្កាត់មានដូចជា÷ 1: សង្កាត់ស្វាយក្រវ៉ាន់ ការ​សាងសង់ឬការងារ សាងសង់ផ្លូវបេតុងអាមេប្រវែង ០,១៤ គ.ម ទទឹងខ្នង៦ម កម្រាស់បេតុង១៥០មម និងដាក់ស្លាកសញ្ញាគម្រោង ០១កន្លែង ។ ការ​ថថែទាំធានាឱ្យស្ថានភាពផ្លូវបេតុងនៅស្អាតក្នុងរយៈពេល ៦ខែបន្ទាប់ពីបញ្ចប់ការងារសាងសង់រួច ១០០%។តំលៃ​ប៉ាន់​ស្មាន៨០,២០៤,៣០០ រៀល (ប៉ែតសិបលានពីររយបួនពាន់បីរយរៀលគត់)។ ចំពោះការដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់ដេញថ្លៃ…

ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។ នាឱកាសដ៏មហាមង្គលាភិរម្យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិសង្គហបណ្ឌិត នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា…

លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព…

នៅថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញអមដំណេីរលោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួបសំណេះសំណាល​ និងប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ​លោកជំទាវបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពដោយក្តីបារម្ភក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចធិបតី​ និងបានផ្តល់បន្ថែមនូវអំណោយជាថវិកា សម្ភារៈប្រើប្រាស់​ស្បៀងអាហារផងដែរ​។

សិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍(WORKSHOP ON TOURISM DATA QUALITY AND CONSISTENCY)…

នាសាលប្រជុំសណ្ឋាគារវ៉ៃនៅព្រឹកថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៦នេះ​ លោក​ សេង​ សិលា​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិសា​ អភិបាលខេត្តបានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍(WORKSHOP ON TOURISM DATA QUALITY AND CONSISTENCY) ក្រោមអធិបតីភាពឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោកអភិបាលរងខេត្តបានថ្លែងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍​ ក្នុងខេត្តមាន អាជីវកម្មទេសចរណ៍ជាច្រើន ប្រភេទកំពុងបើកដំណើរការជាធម្មតារួមមាន ៖…

ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ !

(ស្វាយរៀង) ÷ ប្រភពសិទ្ធនិងលោក រស់ ភឿន បានបញ្ជាក់ឲ្យដឹងថា មានរថយន្តឡានសាំយ៉ុងនឹងរម៉កជាច្រើនគ្រឿងដឹកទំនិញសង្ស័យជាទំនិញគេចពន្ធធ្វើនៅចំណុចប៉ុស្តិ៍ច្រកទ្វាព្រំដែនហើយរថយន្តនិងរម៉កឆ្លងដែនដឹកទំនិញពីវៀតណាមមកកម្ពុជា យ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធច្រកនេះមិនទាន់ទប់ស្កាត់បានត្រឹមត្រូវនោះទេ។ ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនពីវៀតណាមតាមច្រកនេះ នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀងសំយ៉ោង ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រីឯលោកមេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំយ៉ោង បានឲ្យដឹងថា មានរថយន្តឡានសំយុង ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត និងរម៉កសង្ស័យដឹកទំនិញគេចពន្ធក្នុងមួយថ្ងៃៗសង្ស័យជាទំនិញគិចពន្ធ។ បញ្ហា​នេះ​ហើយទេីប​ប្រជាពលរដ្ឋ រស់នៅ​ ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងអំពាវនាវ​ដល់ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង…

សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ សីហា ២០២៦ Receiving a courtesy call and having a discussion with His Excellency Elbridge A. Colby, Under Secretary of War for Policy, U.S. Department of War, at…