លោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញដឹកនាំចាងហ្វាងសារព័ត៌មាន ជាសមាជិកសមាគម ចូលរួមកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន

(ភ្នំពេញ)÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញដឹកនាំចាងហ្វាងសារព័ត៌មាន ជាសមាជិកសមាគម ចូលរួមកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន។ កម្មវិធីនេះ ប្រព្រឹត្តឡើងក្រោមវត្តមាន លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី ជូន ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស…

រដ្ឋបាលខេត្តស្វាយរៀង ប្រកាសថ្កោលទោសចំពោះកងកម្លាំងថៃ ដែលបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជា នៅក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

រដ្ឋបាលខេត្តស្វាយរៀង សម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងប្រកាសថ្កោលទោសយ៉ាងដាច់ខាត ចំពោះអំពើហិង្សារបស់កងកម្លាំងថៃ ដែលបានបើកការបាញ់ប្រហារ មកលើប្រជាជនស៊ីវិលកម្ពុជា ដែលកំពុងរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង៣៖៥០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋកម្ពុជា ៣នាក់ រងរបួសធ្ងន់ធ្ងរ និង១នាក់ បាត់បង់ជីវិត។ អំពើប្រើប្រាស់កម្លាំងប្រដាប់អាវុធបែបនេះ គឺផ្ទុយស្រឡះទៅនឹងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខាជាមួយគ្នាកន្លងមក ជាពិសេស ការប្តេជ្ញាដោះស្រាយបញ្ហា ព្រំដែនតាមផ្លូវសន្តិវិធី តាមរយៈយន្តការគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលត្រូវធ្វើការវាស់វែងដីបោះ បង្គោលបណ្តោះអាសន្ន…

ទស្សនកិច្ចផ្លូវការ និងជំនួបប្រាស្រ័យទំនាក់ទំនងការពារព្រំដែនជាតិកម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា​-វៀតណាម

នាថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥​នេះ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ រស់​ ឆាយ​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធា​នក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញចូល​រួមជំនួបប្រាស្រ័យទំនាក់ទំនងការពារព្រំដែនជាតិកម្ពុជា​ និងប្រទេសវៀតណាម លើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរ​ កម្ពុជា​-វៀតណាម​ នៅច្រកព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្កោលទោសដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ថៃ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងរបួស ៣ នាក់

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ១ នាក់ និងរបួស ៣ នាក់។ សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកថា ទង្វើនេះគឺ ផ្ទុយទៅនឹងស្មារតីមនុស្សធម៌ និងការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេសការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ខណៈដែលភាគីទាំងពីរត្រូវ រក្សាស្ថានភាពដើមដដែល។…

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦…

ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖

១. ទំព័រ Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 15M ២. ទំព័រ Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 4.9M ៣. ទំព័រ Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr)ដែលមានអ្នកតាមដាន 2.3M ៤.…

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រមុខការទូតកូរ៉េ ជួបពិភាក្សា និងធ្វើជាអធិបតីនៃពិធីចុះ MOU រវាងអគ្គស្នងការនគរបាល

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយម។ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម Cho Hyun បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ…

ពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ ពិធីនេះមានការអញ្ជេីញចូល​រួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរសុខាភិបាលខេត្ត​ លោកអនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត​ លោកនាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត​ លោក លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល​ លោក លោកស្រី បុគ្គលិកសុខាភិបាល​ ជាច្រេីនរូបទៀត។ មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តម​អភិបាលខេត្ត​បានបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលរបស់យើងគ្រប់លំដាប់ថ្នាក់ ជាពិសេសគ្រូពេទ្យ…

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ នាំសម្ភារ និងថវិការបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ព្រមទាំងសប្បុរសជន ប្រគល់ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត

ស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បាននាំសម្ភារ និងថវិការបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកជំទាវ អ៊ិច ស្រីស្រស់ ព្រះចៅអធិការវត្តតាសួស ព្រះនាម គង់ សំប៊ុនឈឿន លោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងភរិយា ព្រមទាំងថវិការបស់លោកម៉ៅ សំអុល និងភរិយា សហការជាមួយ លោក…

ទទួលអំណោយពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនឹងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ បានអញ្ជើញទទួលអំណោយពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់បន្តឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ អំណោយរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ថវិកា ចំនួន…