កន្លែងសម្រាប់ស្តុបទុកបទល្មើស ឈើជន្លង់ម្រេច របស់លោកលី ដឹក ទុកនៅ ភូមិបង្កៅ ឃុំទ្រៀកស្រុកមេមត់ខេត្តត្បូងឃ្មុំដែលគេសង្ស័យថាដឹកយកទៅលក់នៅប្រទេស វៀតណាម សង្ស័យមានការបើកភ្លើងខៀវពីមន្ត្រីពាក់ព័ន្ធ!

(ខេត្តត្បូងឃ្មុំ)÷ ឈើជន្លង់ម្រេចដែលក្នុងច្បាប់ដាក់ថាយកមកចែកចាយឱ្យប្រជាពលរដ្ឋដាំម្រេច។ ប៉ុន្តែមិន មែនដូចនៅ ក្នុងច្បាប់ របស់រដ្ឋបាលព្រៃឈើអនុញាតិនោះទេគឺកំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ យប់លើកដាក់តាមឡានកែច្នៃនិងត្រាក់ទ័រនៅពេលយប់យកឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងរលូន។ តែមិនដែលឃើញមានអស់លោកមន្ដ្រីនិងជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷ឈើជន្លង់ម្រេច របស់ឈ្មោះលី នៅភូមិបង្កៅ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឡានដឹកឈើជន្លុងម្រេចទាំងនោះគេដឹកតាមឡានវេរអង។ពីរបណ្ដាខេត្តនានាដូច ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី យកមកចូលក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំជារៀងរាល់យប់ ក្នុងមួយយប់ៗ៥ទៅ៦ឡានវេរអងយកមកចូលនៅក្នុងរោងដេប៉ូហើយលើកដាក់លើឡានកែឆ្នៃរួចត្រៀមលក្ខណះដឹកឆ្លងទៅប្រទេសវៀតណាមនៅពេលស្ងាត់។ ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ដា មេសង្កាត់រដ្ឋបាលព្រៃឈើមេមត់ និងមន្ត្រីពាក់ព័ន្ធក្នុងនាមលោកជាប្រធានសង្កាត់រដ្ឋបាលព្រៃឈើគួរតែធ្វើការចុះពិនិត្យហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យមាន បទល្មើសឆ្លងដែន។ ប្រជាពលរដ្ឋសូម…

ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវ សេុីបអង្កេតឲ្យបានសុីជម្រៅ លោក មេប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនកំពង់ស្ពាន ក្រុងបាវិត បេីកដៃឲ្យជនជាតិវៀតណាម លំហូរចូលដោយសេរី ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ!

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង សង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា ជនជាតិវៀតណាមលំហូរចូលយ៉ាងគំហុករាល់ថ្ងៃ រីឯលោក មេប៉ុស្តិ៍ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រករបៀងព្រំដែនកំពង់ស្ពាន ជា​អ្នក​មាន​សសិទ្ធិអំណា​ចបេីក​ភ្លេីង​ខៀវ ទេីបជនជាតិវៀតណាមហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។​   ការដែលជនជាតិវៀតណាម ឆ្លងដែនចូលខ្មែរ មករកសុីនៅក្រុងបាវិត និងមកលេងល្បែងផ្សេងៗ បាន​យ៉ាង​សុខ​ស្រួល​បំផុត ចំណែកសមត្ថកិច្ច​ពាក់ព័ន្ធនៅច្រករបៀងព្រំដែនកំពង់ស្ពាន មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡេីយ។​ ​ក្រុម​ឈ្មួញ​វៀតណាមតូច ធំ សម្រុកឆ្លងដែនដឹកជញ្ជូន​ទំនិញ ផ្សេងៗ តាមម៉ូតូ ឬរម៉កម៉ូតូ ចូលមកលក់នៅ ក្រុងបាវិត…

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)…

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សរ សុដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រុងស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅសាលប្រជុំសាលាក្រុងស្វាយរៀង។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីអភិបាលរងក្រុង លោកអធិការនគរបាលក្រុង…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

នារសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ក្រមសីលធម៌ការងារ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្ក្រាប សង្គ្រោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា។…

លោក ឆាយ សា វី មេប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនកំពង់ស្ពាន ក្រុងបាវិត បេីកដៃឲ្យឈ្មួញវៀតណាម ដឹកជញ្ជួន ទំនិញគេចពន្ធលំហូរ ចូលក្រុងវិតយ៉ាងគំហុក !

(​ស្វាយរៀង) ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុងសង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា ឈ្មួញវៀតណាមដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់បង្កក លំហូរចូលយ៉ាងពេញបន្ទុករាល់ថ្ងៃ និងឈ្មួញខ្មែរនាំទំនិញផ្សេងៗខុសច្បាប់ចូលដោយរលូន រីឯលោក ឆាយ សា វី មេប៉ុស្តិ៍ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រករបៀងព្រំដែនកំពង់ស្ពាន ជា​អ្នក​មាន​សសិទ្ធិអំណា​ចបេីក​ភ្លេីង​ខៀវ ទេីបជនជាតិវៀតណាមហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។​   ការដែលជនជាតិវៀតណាម ឆ្លងដែនចូលខ្មែរ មករកសុីនៅក្រុងបាវិត និងមកលេងល្បែងផ្សេងៗ បាន​យ៉ាង​សុខ​ស្រួល​បំផុត ចំណែកសមត្ថកិច្ច​ពាក់ព័ន្ធនៅច្រករបៀងព្រំដែនកំពង់ស្ពាន មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡេីយ។​ ​ក្រុម​ឈ្មួញ​វៀតណាមតូច…

សង្វៀនបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវីCASINO SV នៅទល់មុខច្រកអន្តរជាតិព្រៃវ័រឲ្យពលរដ្ឋ​ខែ្មរ​ និង​ជជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រ!

(ស្វាយរៀង) ៖ មួយរយះចុងក្រោយនេះ ម្ចាស់​កាស៊ីណូមួយកន្លែងដែលមានស្លាក​យីហោ កាស៊ីណូ អេសវីCASINO SV បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ឆ្លងដែន​ចេញ​ចូល​លេង​ស៊ីសង​ខខុសច្បាប់យ៉ាងពេញបន្ទុក រីឯអាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិនទាន់​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​ នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ។​   ប្រភពពី​ប្រជាពលរដ្ឋ​ររស់នៅជិតព្រំដែនច្រកអន្តរជាតិព្រៃវ៍នៃស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង បាន​ឲ្យដឹងថា កាស៊ីណូ មួយកន្លែង ដែលមានស្លាកយីហោ កាស៊ីណូ អេសវីCASINO SV កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះទៀត​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​ដោយ​សេរី​ ចាក់​ភ្នាល់​ដាក់​លុយ​សុីសង​ខុសច្បាប់ ជល់​មាន់ បៀ​រ អាប៉ោង យូគី​យ៉ាង​គគ្រឹកគគ្រេង ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​.​ខេត្ត​.​មិន​ហ៊ាន​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ​ បែ​ជា​នាំគ្នា​បំភ្លេច​គោលនយោបាយ ភូមិ…

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញកាត់ខ្សែបូដាក់ឲ្យដំណើរការផ្នែកលាងឈាម (Hemodialysis Unit) ដែលសហប្រតិបត្តការរវាង មន្ទីរពេទ្យខេត្តស្វាយរៀង និង ក្រុមហ៊ុន ហ្ស៍បាល់ហា ឯ.ក។ ពិធីកាត់ខ្សែបូដាក់ឲ្យដំណើការផ្នែកលាងឈាមនេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត , លោក Lin Nien Yu ដំណាងក្រុមហ៊ុន ហ្ស៍បាល់ហា ឯ.ក, លោក…

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ១៩វត្តនៅខេត្តស្វាយរៀង…

នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធាន​ក្រុម​ប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណ:អភិបាលខេត្តបានអញ្ជេីញចូលរួមពិធីប្រគេនទៀនព្រះវស្សា ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន១៩វត្ត នៅខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង។ ‎តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ…

ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្ត មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួង បានឃើញការផ្សព្វផ្សាយនិងចែកចាយនូវ «លិខិតចាប់បញ្ជូន លេខ ប្រក ៣៧៩ ចុះថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦» ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការបញ្ជូនបេក្ខជន…

សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d’Enfant-PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការ PSE នាពេលនេះ មិនត្រឹមតែរំលឹកដល់ដំណើរដ៏វែងឆ្ងាយក្នុងរយៈពេល ៣ ទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការផ្លាស់ប្ដូរវាសនារបស់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅអនាគតដ៏រឹងមាំ…